Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វីដេអូដ៏រំជួលចិត្ត! ឡានពេទ្យ​ដឹក​ក្មេងប្រុស​៣​នាក់ និង​គ្រូបង្វឹក​ម្នាក់ ផ្ទេរចូល​ឧទ្ធម្ភាគចក្រ ហោះ​ឆ្ពោះទៅកាន់​មន្ទីរពេទ្យ​ឈៀង​រ៉ៃ​យប់មិញ​

spot_img

​ប្រធាន​ប្រតិបត្តិ​ការសង្គ្រោះ ដើម្បី​ជម្លៀស​ក្មេងប្រុស ១២ នាក់ និង​គ្រូបង្វឹក​របស់​ពួកគេ ចេញពី​រូងភ្នំ Tham Luang កាលពី​ថ្ងៃអាទិត្យ បានឱ្យដឹងថា ប្រតិបត្តិការ​នេះ​បានទទួល​ជោគជ័យ​រហូត​មកដល់ពេលនេះ ប៉ុន្តែ ភារកិច្ច​នេះ​នឹងមិន​ត្រូវបាន​បញ្ចប់​ទេ រហូត​ទាល់តែ​អ្នក​«​ចុងក្រោយ​» បាន​ចូល​មកដល់​ច្រកចូល​រូងភ្នំ​តែម្តង ។ ប្រតិ​ប​ត្ដិ​ការជួយ​សង្គ្រោះ​ត្រូវបាន​ផ្អាក​រហូតមកដល់​ថ្ងៃ​ច័ន្ទ​នេះ ខណៈពេលដែល​ធុង​ខ្យល់​ត្រូវបាន​ដាក់ជំនួស ។​

​លោក Narongsak Osotthanakorn បានបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​យប់​មិញ​ថា ក្មេងប្រុស​៤​នាក់​បួន​នាក់​ត្រូវបាន​ជួយសង្គ្រោះ​ចេញ និង​បញ្ជូនទៅ​មន្ទីរពេទ្យ Prachanukroh ក្នុង​ខេត្ត Chiang Rai ។​

​អ្នក​ទាំង​៤​ដំបូង​គេ ដែល​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​សុវត្ថិភាព ក្នុងនោះ​គឺ​គ្រូបង្វឹក​របស់​ពួកគេ​ឈ្មោះ Ekapol Chantawong អាយុ ២៥ ឆ្នាំ​។ គាត់​ត្រូវបាន​គេ​រាយការណ៍​ថា​ត្រូវបាន​នាំ​យកចេញ​ដំបូង​គេ ដោយសារតែ​គាត់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​បំផុត ដោយសារតែ​គាត់​បានផ្តល់​អាហារ​ផ្គត់ផ្គង់​បន្តិចបន្តួច​ដល់​កូនសិស្ស​ទាំង​១២​នាក់ សុខចិត្ត​អត់​ខ្លួនឯង បន្ទាប់ពី​ត្រូវ​ជាប់គាំង​នៅក្នុង​រូង​លិច​ទឹក ។​

​ក្មេងប្រុស ៩ នាក់ ដែល​នៅ​ពុំទាន់​ជួយសង្គ្រោះ​ចេញ នៅតែ​ស្ថិតនៅ​កន្លែង​ដដែល ចម្ងាយ​ប្រហែល ៥០០ ម៉ែត្រ ពី​ឆ្នេរ Pataya ។ លោក​បាន​និយាយថា ក្មេងប្រុស ៤ នាក់ ក្នុងចំណោម​អ្នក​ទាំងនោះ​ត្រូវបាន​ជួយសង្គ្រោះ​កាលពី​ថ្ងៃអាទិត្យ គឺមាន​សុវត្ថិភាព ។​

​កងទ័ពជើងទឹក​ថៃ​បាន​និយាយ​នៅលើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​នៅមុន​ម៉ោង ១០ យប់​ថ្ងៃអាទិត្យ​ថា «​យប់​នេះ​យើង​អាច​គេង​បាន​យ៉ាង​ល្អ​” ព្រោះ​ប្រតិបត្តិការ​ជួយសង្គ្រោះ​ថ្ងៃទី​១ បានបញ្ចប់​ដោយ​ជោគជ័យ ។​

​ប្រិយមិត្ត សូម​រង់ចាំ​តាមដាន​ហេតុការណ៍​ជួយសង្គ្រោះ​ក្មេង​ទាំង ៩ នាក់​ផ្សេងទៀត នៅថ្ងៃនេះ​បន្តទៀត ៕ ឧ​ត្ត​ម​

spot_img
×