Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​ជប៉ុន​៖ ទោះបី​មិនបានធ្វើ​តេស្ត​អស់​ច្រើន​ខែ កូរ៉េខាងជើង​នៅ​តែ​បន្ត​អភិវឌ្ឍន៍​មី​ស៊ី​ល​

spot_img

​នាយករដ្ឋមន្ត្រី​ជប៉ុន ហ្សី​ន​ហ្សូ អា​ប៊េ (Shinzo Abe) បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ទោះបី​កូរ៉េខាងជើង​មិន​មាន​ការបាញ់​សាកល្បង​មី​ស៊ី​ល​ក្នុង​រយៈពេល ២​ខែ​នេះ​ក៏ដោយ ក៍វា​មិន​បញ្ជាក់ថា កូរ៉េខាងជើង​ឈប់​អភិវឌ្ឍន៍​អាវុធ​របស់​ខ្លួន​ដែរ ហើយ​លោក​ឡើង​ថា វា​នៅ​ទាន់​ពេល​នៅ​ឡើយ​ក្នុង​ការចរចា​ជាមួយ​នឹង​របប​នេះ​។​

​ថ្លែង​នៅក្នុង​ស​ន្និសិទ​សារព៌តមាន​នា​ទីក្រុង​ម៉ា​នីល ប្រទេស​ភី​លី​ពី​ន លោក​លើកឡើង​ថា “​ខ្ញុំ​ជឿជាក់​ថា កូរ៉េខាងជើង​កំពុង​បន្ត​អភិវឌ្ឍន៍​អាវុធ​របស់​ខ្លួន​”​។​

​លោក​អា​ប៊េ ក៍​ទទួច​ថា​ទណ្ឌកម្ម​តឹង​រឹង​បន្ថែមទៀត ដូចជា ការ​រឹតបន្តឹង​លើ​ការលក់​ប្រេង គឺ​មាន​ភាព​ចាំបាច់​ដើម្បី​ក្នុង​ការបន្ទន់​ជំហរ​របស់​កូរ៉េខាងជើង​នា​ពេលខាងមុខ និង​ធ្វើឲ្យ​កូរ៉េខាងជើង​វិលត្រឡប់​មក​រកការ​ចរចារ​។​

​លោក​ថ្លែង​បន្ថែមថា លោក​នឹង​ធ្វើការ​ឲ្យបាន​ជិតស្និទ្ធ​ជាមួយ​នឹងប្រ​ទេស​ដទៃ​ទៀត​ដូចជា ចិន និង​រុស្សី ដើម្បី​ឲ្យ​បញ្ចុះបញ្ចូល​កូរ៉េ​ខាងជើង​ឲ្យ​ប​ញ្ឍប់​អភិវឌ្ឍន៍​មី​ស៊ីល និង​បោះបង់​អាវុធ​នុយក្លេអ៊ែរ​៕ សុភ័ក្ត្រ​

spot_img
×