Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ស្លាប់ ពេល​ជិះ​ម៉ូតូ បុក​គោយន្ត​កន្ត្រៃ​

spot_img

​ពោធិ៍សាត់ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង ជិះ​ម៉ូតូ​ទៅបុក​គោយន្ត​កន្ត្រៃ​កំពុងធ្វើដំណើរ​ស្រប​ទិស​គ្នា កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥៥ នៅ​ចំណុច​ភូមិ​ព្រែក​១ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ។​

​នគរបាល​មូលដ្ឋាន បានឱ្យដឹងថា មុនពេល​កើតហេតុ មាន​គោយន្ត​១​គ្រឿង​ដឹក​ឈើ​ធ្វើដំណើរ​លើ​ផ្លូវជាតិ​លេខ ៥៥ ក្នុង​ទិសដៅ​ពីលិ​ល​ដៅ​កើត មកដល់​ចំណុច​ខាងលើ ស្រាប់​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក MSX ពណ៌​ស គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​ឈ្មោះ ខេ​ញ សា​យ័ន្ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​គៀន​កោះ​១ ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង បើកបរ​ស្រប​ទិស​គ្នា បាន​បុក​គោយន្ត​កំពុង​ធ្វើដំណើរ ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​បុរស​រងគ្រោះ​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង​។ ក្រោយ​កើតហេតុ​អ្នកបើកបរ​គោយន្ត​កន្ត្រៃ​បាន​រត់គេចខ្លួន​បាត់ ដោយ​បន្សល់​ទុក​គោយន្ត​នៅ​កន្លែងកើតហេតុ ។​

​វត្ថុតាង​នៃ​គ្រោះថ្នាក់​នេះ ត្រូវបាន​សមត្ថកិច្ច​បា​ន​យក​មក​រក្សាទុក នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំរោង ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×