Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនន់​ទឹកភ្លៀង​ជា​ប្រវត្តិសាស្ដ្រ​នៅ​ជប៉ុន​បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច​៨៥​នាក់​ស្លាប់​(មានវីដេអូ)

spot_img

ស្ថានីយ​ទូរ​ទស្ស​ន៍ NHK របស់​ជប៉ុន​ចុង​ថ្ងៃ​ម្សិល​​មិញ​នេះ​បាន​ដកស្រង់​សម្ដី​មន្ដ្រី​សមត្ថ​កិ​ច្ចឱ្យ​ដឹងថា មនុស្ស​យ៉ាងតិច​៨៥​នាក់​បាន​ស្លាប់, ​៦​នាក់​ស្ថិតក្នុង​ស្ថានភាព​អាន​សន្ន​ ហើយ​៥៨​នាក់កំពុង​បាត់​ខ្លួន​ដោយ​ជំនន់​ទឹកភ្លៀង​ប៉ុន្មាន​ថ្ងៃ​មកនេះ​។​

 

ប្រជាជន​នៅ​ទីក្រុង​ Kurashiki, ខេ្ត​Okayama នៅ​លើដំបូល​ផ្ទះ​រង់ចាំ​ការស​ង្គ្រោះ​

​ជំនន់​ទឹកភ្លៀង​ខាងលើ​ក៏​​បាន​ធ្វើ​ឱ្យ​មនុស្ស​ជាង​២​លាន​នាក់​ត្រូវ​ជម្លៀស​ចេញពីផ្ទះ​។​

​ផ្ទះសម្បែង​រាប់រយ​ខ្នង​ត្រូវ​បំផ្លាញ ឬ​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​។​ជំនន់​ទឹកភ្លៀង​នេះ​បាន​គ្របដណ្ដប់​លើ​ខេត្ត​ចំនួន​៨ ក្នុងនោះ​មាន​ទាំង​Kyoto និង​Hiroshima ​។ ស្ថាប័ន​ឧតុនិយម​បានធ្វើការ​ព្រមាន​កម្រិត​ខ្ពស់បំផុត​នូវ​បណ្ដា​តំបន់​ដ៏​ធំធេង​ភាគ​ខាងលិច​ជប៉ុន​។​

​នាយករដ្ឋមន្ដ្រី​ជប៉ុន​ Shinzo Abe ឱ្យដឹងថា កងកម្លាំង​ចំនួន​ 54.000 ​នាក់​ត្រូវបាន​កេណ្ឌ​ប្រមូល​ទៅ​ចូល​រូ​ម​ក្នុង​ប្រតិ​ប​ត្ដិ​ការជួយ​សង្គ្រោះ​៕

សូយន

Donald Trump   

 

spot_img
×