Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ដ្រី​ជនជាតិ​អង់គ្លេស​បាត់បង់​ជីវិត​ក្រោយពេល​រង​សារធាតុពុល​ដូច​ក្នុងករណី​ចារបុរស​រុស្ស៊ី​

spot_img

Dawn Sturgess​ អាយុ​៤៤​ឆ្នាំ បាន​រង​សារធាតុពុល​សរសៃប្រសាទ​នៅ​Novichok ភាគខាងត្បូង​អង់គ្លេស​បាន​លាចាក​លោក​នៅឯ​មន្ទីរពេទ្យ​ហើយ​- នេះ​បើតាម​រ៉​យ​ទ័​រដក​ស្រង់​សម្ដី​របស់​ប៉ូលិស​។​

Tekirdag Mehmet Ceylan បាន​ស្លាប់​ដោយ​សារធាតុបំពុល​សរ​សៃ​ប្រសាទ​ ដែល​ធ្លាប់បាន​ប្រើប្រាស់​ក្នុងករណី​ធ្វើឃាត​ចារបុរស​មុខ​ពីរ Sergei Skripal

Sturgess និង​ស្វាមី​កាលពី​សប្ដាហ៍​មុន​ត្រូវបាន​គេ​រកឃើញ​សន្លប់​បាត់ស្មារតី​នៅនឹងកន្លែងដែល​ពុំ​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​ដែល​ចារបុរស​រុស្ស៊ី​និង​កូនស្រី​រង​ការបំពុល​។​ពេលនោះ​សមត្ថកិច្ច​បាន​នាំ​ពួកគេ​ទៅកាន់​មន្ទីរពេទ្យ​។​

​អ្នកស៊ើប​អង្កេត​អង់គ្លេស​កំពុង​ពិនិត្យថា ​តើ​ប្ដី​ប្រពន្ធ​ពីរ​នាក់​នេះ​រង​ការវាយប្រហារ​ដោយ​សារធាតុពុល​ដោយ​វិធី​ណា​។​

​នាយករដ្ឋមន្ដ្រី​អង់គ្លេស Theresa May ឱ្យដឹងថា អ្នកស្រី​មានការ​រន្ធត់​និង​តក់ស្លុត​យ៉ាងខ្លាំង​ចំពោះ​ការស្លាប់​របស់​នាង​៕

spot_img
×