Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លុតរន្ធត់! ក្មេងស្រី​ម្នាក់​​ឈឺ​​ចុក​ចាប់​​រហូត​​ទ្រាំ​លែង​បាន ដោយ​សារ​លទ្ធផល​ទម្លាប់​​តែង​ដេក «​ផ្អៀង​» មើល​​ទូរស័ព្ទ ធ្វើ​​ឲ្យ​ឆ្នឹង​ខ្នង​ត្រូវ​កោង​ដល់​ថ្នាក់​នេះ​!!

spot_img

​មួយ​ក្នុងចំណោម​រឿង​ចុងក្រោយបង្អស់ ដែល​យើង​ម្នាក់ៗ​ចូលចិត្ត​ធ្វើ​មុនពេល​ចូល​គេង គឺ​ការប្រើប្រាស់​ទូរស័ព្ទដៃ ។ ពិតមែន​ហើយ ការ​សម្រាក​ដើម្បី​ធ្វើ​រឿងនេះ មុនពេល​អ្នក​គេង នោះ​វា​ពិតជា​សកម្មភាព​ដ៏​អាក្រក់​ខ្លាំងណាស់ សម្រាប់​រាងកាយ​របស់​អ្នក ជាពិសេស​ប្រសិនបើ​អ្នក «​ដេក​ផ្អៀង​» ។​

​ក្មេងស្រី​អាយុ ១៦ ឆ្នាំ មកពី Kaohsiung តៃវ៉ាន់ បាន​ជួប​បទពិសោធន៍​ឈឺ​ចុកចាប់​ខ្នង​ដ៏​ធ្ងន់ធ្ងរ ដែល​បាន​ជំរុញ​ឲ្យ​ម្តាយ​របស់​នាង ត្រូវ​នាំយក​នាង​ទៅកាន់​មន្ទីរពេទ្យ ។ បន្ទាប់ពី​បាន​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​វះកាត់​ឆ្អឹង​, នោះ​ការពិនិត្យ​ជំងឺ​តាមរយៈ​កាំរស្មី X-ray ត្រូវបាន​ធ្វើឡើង ហើយ​លទ្ធផល​ពិតជា​គួរ​ឲ្យ​តក់ស្លុត​សម្រាប់​ក្មេងស្រី​នោះ និង​ម្តាយ​របស់​នាង ។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់ TVBS ។​

​ជាក់ស្តែង ផ្នែក​ខាងឆ្វេង​នៃ​ឆ្អឹងខ្នង​របស់​នាង បាន​កោង​យ៉ាងខ្លាំង​រហូតដល់ ៥០ ដឺ​ក្រេ ។ វេជ្ជបណ្ឌិត​បាន​សន្និដ្ឋាន​ថា ភាព​កោង​ខ្លាំង​នេះ គឺ​ដោយសារ​ទម្លាប់​របស់​នា​ង​តែង​ដេក​ផ្អៀង​ទៅ​ស្តាំ​នៅលើ​គ្រែ និង​លេង​ជាមួយ​ទូរស័ព្ទដៃ​របស់​នាង ។ វេជ្ជបណ្ឌិត​និយាយថា រឿង​នោះ​បានដាក់​សម្ពាធ​បន្ថែមទៀត ទៅលើ​ផ្នែក​ខាងស្តាំ​របស់​នាង ជាពិសេស​នៅលើ​ឆ្អឹង​កង​ទ្រូង និង​ឆ្អឹង​កង​ចង្កេះ​របស់​នាង ។​

​វេជ្ជបណ្ឌិត​បាន​ពន្យល់​ថា ក្មេងស្រី​រងគ្រោះ​នោះ​កម្រ​ធ្វើ​លំ​ហាត់ប្រាណ​ផងដែរ ហេតុដូច្នេះ សាច់ដុំ​ស្នូល​របស់​នាង មិន​រឹងមាំ​គ្រប់គ្រាន់​ទេ ដើម្បី​ទ្រទ្រង់​រាងកាយ​របស់​នាង ក្នុង​រយៈពេល​យូរ​មួយ​នោះ ។ ពិតមែន​ហើយ រឿងនេះ​មិន​គ្រាន់តែ​ជា​បញ្ហា​តែមួយគត់ ដែល​វេជ្ជបណ្ឌិត​បាន​ជួបប្រទះ​នោះទេ ដោយ​លោក​បាន​និយាយថា មាន​ករណី​អ្នកជំងឺ​របស់លោក​បាន​រង​ការឈឺ​ចាប់ពី​ការ​កោង​ឆ្អឹងខ្នង ៣៨ ដឺ​ក្រេ ផងដែរ ។​

​ករណីនេះ​បានកើត​ឡើង ព្រោះ​អ្នកជំងឺ​របស់គាត់ តែង​ឈ្ងូ​ក​មើល​ច្រើន ទៅលើ​ទូរស័ព្ទដៃ​របស់​ពួកគេ ហើយ​គាត់​បាន​ណែនាំ​អ្នកដទៃ ឲ្យ​តែងតែ​ធានា​ឲ្យ​បាន​ថា​ទីតាំង​របស់​ពួកគេ​គឺ​ត្រឹមត្រូវ នៅពេលណា​ក៏ដោយ​ដែល​ពួកគេ​កំពុង​ប្រើប្រាស់​ទូរស័ព្ទ​របស់​ពួកគេ ៕ ចន្ទី

spot_img
×