Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់​! ក្មេងប្រុស​ម្នាក់​លួច​ផ្លោះ​របង​ចេញ​ក្រៅ តែ​ត្រូវ​ឆ្កែព្រៃ​ខាំ​ហែក គួរឲ្យ​អាណិត​ (មានវីដេអូ)

spot_img

​​ក្មេងប្រុស​អាយុ ៤ ឆ្នាំ​ម្នាក់ ត្រូវបាន​ឆ្កែ​ព្រៃធំៗ​ចំនួន ៥ ក្បាល​ខាំ​ហែក និង​ពាំ​ទៅ បន្ទាប់​ពី​ក្មេង​នោះ​បាន​ផ្លោះ​របង​ចេញ​ក្រៅ​ផ្ទះ​។ វីដេអូ​របស់​ក្មេងប្រុស​កំសត់​ដែល​ត្រូវ​ឆ្កែ​ខាំ​ញាំញី ត្រូវបាន​គេ​ចែកចាយ​យ៉ាងច្រើន​នៅលើ​បណ្តាញ​សង្កេម​ហ្វេស​បុក ហើយ​ម្នាក់ៗ​សម្តែង​ការអាណិតអាសូរ​គ្រប់​គ្រប់​។​

​បើ​តាម​វីដេអូ ឆ្កែ​ធំ ៥ ក្បាល បាន​រត់​មក​ខាំ និង​អូស​កុមារ​តូច​នោះ នៅពេល​ក្មេង​តូច​បាន​ផ្លោះ​របង​ចេញ​មក​ក្រៅ​ផ្ទះ​។ កុមារ​កំសត់​នោះ​មិន​អាច​ធ្វើ​ប្រតិកម្ម​អ្វី​បាន​នោះឡើយ ដោយសារ​តែ​ឆ្កែ​មាន​ទំហំ​ធំ​ជាង​ខ្លួន​វា​ឆ្ងាយ​ណាស់​។​

​ឆ្កែព្រៃ​ទាំងនោះ រត់ និង​អូស​ក្មេង​ប្រុស​នោះ រហូតដល់​ម្តាយ​របស់​គេ​ចេញមកក្រៅ ស្រែកយំរ​កកូន និង​បាន​ឡើង​តាម​របង ដើម្បី​ទៅ​ជួយ​កូន​របស់​គាត់​។ ទោះយ៉ាងណា វា​មិន​មាន​គ្រោះថ្នាក់ ដល់​អាយុជីវិត​នោះទេ ដោយសារ​តែ​ម្តាយ​បាន​រត់​ទៅ​ជួយ​ទាន់​។​

​នេះ​គឺជា​មេរៀន​សម្រាប់​ឪពុកម្តាយ​គ្រប់រូប ដែល​មាន​កូនតូច ដែល​ពួកគេ​ត្រូវមាន​ការប្រុងប្រយ័ត្ន​
​ជានិច្ច​ចំពោះ​កូនៗ ព្រោះ​គ្រោះថ្នាក់​កំពុងស្ថិត​នៅ​ជុំវិញ​កូនៗ​របស់​ពួកគេ​គ្រប់ពេលវេលា​៕ សុភ័ក្ត្រ​

​ប្រភព​៖ Feedytv

 

spot_img
×