Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ និង​វត្ថុតាង សារធាតុ​ញៀន​ចំនួន​៤​កញ្ចប់​ធំ ក្នុង​គុម្ព​ស្លឹកគ្រៃ​

spot_img

​ឧត្តរមានជ័យ ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ បានឲ្យដឹងថា កម្លាំង​ជំនាញ​នគរបាល​ខេត្ត​ឧត្តរមានជ័យ បាន​ធ្វើ​ការឃាត់ខ្លួន ម្ចាស់ផ្ទះ​ទាំង​២​នាក់ រួម​នឹង​វត្ថុតាង​គ្រឿងញៀន ក្នុង​គុម្ព​ស្លឹកគ្រៃ យក​ទៅ​សាកសួរ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​២០​និង​២៦​នាទី​យប់ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ និង​កម្លាំ​ប៉ុស្តិ៍​រដ្ឋបាល​ទំនប់​ដាច់ ចំនួន ១៣ នាក់ ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក អ៊ិន កាយ អធិការនគរបាល​ស្រុក​ត្រពាំង​ប្រាសាទ សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ ចំនួន ៦ នាក់ ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ ដាំ យិន នាយរង​ការិយាល័​ប្រឆាំង​គ្រឿងញៀន បាន​ចុះ​ឆែកឆេរ​លំនៅដ្ឋាន​របស់​ឈ្មោះ ស៊ឺ សុ​គុន្ធា ភេទ​ស្រី អាយុ ២៩ ឆ្នាំ នៅ​ភូមិ​សែន​សុខ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ និង​ឈ្មោះ ឡេង នី ភេទ​ស្រី អាយុ ៤៥ ឆ្នាំ ត្រូវជា​ម្ដាយមីង ក្នុង​ប្រតិបត្តិការ​ឆែកឆេរ​នេះ សមត្ថកិច្ច​យើង​រកឃើញ​ថ្នាំញៀន ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន ៤ កញ្ចប់​ធំ ដែល​ជនសង្ស័យ​បាន​លាក់ទុក​ក្នុង​គុម​ស្លឹកគ្រៃ​ចំងាយ​ពី​ផ្ទះ​១០​ម៉ែត្រ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×