Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរង​ខេត្តតាកែវ ៖ លោកគ្រូ​អ្នកគ្រូ​ត្រូវតែ​មាន​ឆន្ទៈ​លើ​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការលះបង់​កំលាំងកាយ​ចិត្ត​បង្រៀន​សិស្សានុសិស្ស្យ​ពួកគេ​បាន​ឈាន​ចូល​ទៅ​ក្នុង​ចលនា​ប្រឡង​ប្រណាំង​៣​ល្អ​

spot_img

តាកែវ​៖ លោកគ្រូ​អ្នកគ្រូ​ជា​អ្នក​ផលិត​ធនធានមនុស្ស​ដល់​សំខាន់​ក្នុង​ការបង្រៀន​ដល់​សិស្សានុសិស្ស ដូច្នេះ​លោកគ្រូ​អ្នកគ្រូ​ត្រូវតែមាន​ឆន្ទៈ​ហ៊ាន​លះបង់​កំលាំងកាយ​ចិត្ត​បង្រៀន​ដល់​សិស្ស​អោយ​ពួកគេ​ទាំងនោះ​បាន​ក្លាយខ្លួន​ទៅ​ជា​កូន​ល្អ សិស្ស​ល្អ និង​មិត្ត​ល្អ និង​ត្រូវ​ជៀស​ឆ្ងាយ​ពី​ការដើរ​ទៅរក​ផ្លូវខុស និង​គេចផុត​ពី​ការសេព​គ្រឿងញៀន ។ ថ្លែង​បែប​នេះ​គឺ​ក្នុង​ពេល​ដែល​លោក អ៊ូច ភា អភិបាលរង​ខេត្ត​តាកែវ​បាន​ចូលរួម​នៅក្នុង​ពិធី​ប្រជុំ​បូក​សរុប​ចលនា​ប្រឡងប្រណាំង ៣​ល្អ របស់​កុមារ យុវជន កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ ក្នុង​ឆ្នាំ​សិក្សា ២០១៦_២០១៧ នា​ព្រឹក​ថ្ងៃទី ១៥ វិច្ឆិកា ២០១៧ នៅ​ក្នុង​សាល​សហ​សិក្សា​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​តាកែវ ដែល​មាន​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស ចូលរួម​យ៉ាងច្រើន ។

ជាមួយគ្នា​នោះ​ដែរ​លោក​អ៊ូច ភា ក៏​បាន​សំណូមពរ​ដល់​ក្មួយៗ​ដែល​ឋិត​ក្នុង​វ័យ​ជា​សិស្សានុសិស្ស​ទាំងអស់ គប្បី​តែ​ត្រូវ​ប្រឹងប្រែង​រៀនសូត្រ អោយបាន​ពូកែ ដើម្បី​ជួយ​ខ្លួនឯង ជួយ​គ្រួសារ​របស់​ខ្លួន និង​ជួយ​ដល់​សង្គមជាតិ ទៅ​ថ្ងៃ​ខាងមុខ ។ បច្ចុប្បន្ន​សង្គម​ជាតិរ​បស់​យើង​បាន​និង​កំពុង​ត្រូវការ​ធនធាន​មនុស្ស​ដែល​មាន​សមត្ថភាព និង​ជំនាញ​ពិតប្រាកដ​មក​ធ្វើ​ការងារ និង​ក្លាយជា​អ្នកដឹកនាំ​ដល់​ល្អ ដែល​ជួយ​ដល់​សង្គម​របស់​យើង ។ លោក​បាន​បន្តថា បើ​ធនធានមនុស្ស​របស់​យើង​ល្អ មាន​សមត្ថភាព ច្បាស់​ណាស់​ប្រទេសជាតិ​របស់​យើង​ពិតជា​មាន​ការរីកចម្រើន​និង​មាន​ការអភិវឌ្ឍ​ន៏​យ៉ាង​ឆាប់​រហស័​ដូច​នៅ​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ដែល​មាន​ការអភិវឌ្ឍ​ន៏​លឿន ដែល​យើង​សឹងតែ​នឹកស្មាន​មិន​ដល់ គឺ​ដោយសារតែ​ប្រទេស​របស់​គេ សំបូរ​ទៅដោយ​ធនធានមនុស្ស​ដែល​មាន​សមត្ថភាព ។

ឆ្លៀត​ក្នុង​ឳ​កាស​នោះ​ដែរ​លោក​ស៊ីវ សុខន ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត ក៏​បាន​ជំរុញ​អោយ​លោកគ្រូ​អ្នកគ្រូ​បន្ត​បំផុស​នៅ​សកម្មភាព​ចលនា​ប្រឡងប្រណាំង​៣​ល្អ​របស់​កុមារ យុវជន នៅក្នុង​សាលា​អោយ​ពួកគាត់​បាន​ក្លាយខ្លួនឃា​កូនល្អ សិស្សិ​ល្អ មិត្ត​ល្អ កាន់តែ​មាន​ការកើនឡើង​។​

​យុវជន ធឹ​ម ច​ន្នី រៀន​នៅ​សាលា​វិទ្យាល័យ​ជាស៊ីម​តាកែវ បាន​និយាយថា ការចូលរួម​នៅក្នុង​ចលនា​ប្រឡងប្រណាំង​៣​ល្អ កុមារ យុវជន​នេះ វា​ពិត​បាន​ជួយ​អោយ​ខ្ញុំ​យល់​ដឹង​ច្រើន​ពី​អ្វី​ដែល​ជា​គុណធ៍​ម សីល​ធ​ម៍ និង​ការចេះ​ជួយ​គ្នា​ទៅវិញទៅមក រវាង​មិត្ត​និង​មិត្ត មិន​ថែមទាំង​ប៉ុណ្ណោះ វា​បាន​ជំរុញ​អោយ​ខ្លួន​គេ​ផ្ទល់ ខិតខំ​រៀនសូត្រ​បាន​ពូកែ​ថែមទៀត និង​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន ដូច្នេះ​សូម​មិត្ត​សិស្សានុសិស្ស​ទាំង​អ​សើ​គ្នា​ចូលរួម​ក្នុង​សកម្មភាព​នេះ​ទាំងអស់គ្នា​ដើម្បី​ខ្លួន និង​គ្រួសារ​៕ តាកែវ​

spot_img
×