Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អស្ចារ្យ​មែនទែន​! ទើប​អាយុ ២​ឆ្នាំ​សោះ ស្គាល់​ទង់ជាតិ​ជាង ៧០​ប្រទេស និង​រដ្ឋធានី​របស់​វា​នី​មួយ​ៗ (មានវីដេអូ)

spot_img

​មនុស្ស​យើង​កើត​មក​មាន​រូបរាង​ស្អាត មិនមែន​ជា​រឿង​អស្ចារ្យ​នោះទេ តែ​ការដែល​បាន​កើតមក​ ​មាន​ខួរក្បាល​ល្អ ទើប​ជា​រឿង​អស្ចារ្យ ដូច​កុមារ​រី​ម្នាក់​អញ្ជឹង​ដែរ​។ នាង​ទើបតែ​អាយុ ២​ឆ្នាំ​សោះ ប៉ុន្តែ​នាង​មាន​ខួរក្បាល​ល្អ លើស​ពី​ក្មេង​ដទៃ ដោយ​នាង​អាច​ស្គាល់​ទង់ជាតិ​ប្រទេស​ច្រើនជាង ៧០ ព្រមទាំង​ស្គាល់​រដ្ឋធានី​របស់​ប្រទេស​ទាំងនោះ​ផង​ដែរ​។​

​នាង​តូច​ដ៏​ឆ្លាត​ម្នាក់នេះ គ្រាន់តែ​មើលរូប​ទង់ជាតិ ក៏​ដឹង​ថា​ប្រទេស​នោះ​ឈ្មោះ​អ្វី​ដែរ ហើយ​ថែមទាំង​​ស្គាល់​រដ្ឋធានី​របស់​វា​ទៀតផង​។​

​ម្តាយ​របស់​នាង​ឈ្មោះ Emeraldine Hilongo បាន​ថត​វីដេអូ​កូនស្រី​ដ៏​សែន​ឆ្លាត​របស់គាត់ នៅផ្ទះ​របស់​ពួកគេ ស្ថិត​ក្នុង​ទីក្រុង Salt Lake City នៃ​រដ្ឋ Utah សហរដ្ឋ​អា​មេ​រិច​។​

​វីដេអូ​របស់​កុមារី ដែល​មាន​ខួរក្បាល​ល្អ​នេះ ត្រូវបាន​គេ​បង្ហោះ​នៅលើ​យូ​ធូប និង​ត្រូវបាន​គេ​ចែកចាយ​យ៉ាង​ច្រើន​នៅលើ​បណ្តាញ​សង្គម​។​

​ម្តាយ​របស់​នាង​បញ្ជាក់ថា កូនស្រី​របស់​គាត់ តើ​ប​តែ​ចេះ​និយាយ​បាន​ច្រើន​ពាក្យ នៅពេល​នាង​មាន​អាយុ ១៨​ខែ​។ ចំ​នែ​ល​វេជ្ជបណ្ឌិត​វិញ បាន​និយាយថា ខួរក្បាល​របស់​នាង​មាន​​ការ​វិវឌ្ឍន៍​ខ្ពស់ជាង​អាយុ​របស់​នាង​៕ សុភ័ក្ត្រ

​ប្រភព​៖ feedytv​

spot_img
×