Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​ប្រាក់​បុរេប្រទាន​យ៉ាងតិច ៥០​ភាគរយ ដល់​កម្មករ ដើម្បី​ទៅ​បោះឆ្នោត​

spot_img

​ភ្នំពេញ ​៖ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជា្ជជីវៈ នៅ​ថ្ងៃ​ទី​៩​ខែកក្កដា​នេះ បាន​សេចក្តីជូនដំណឹង ជម្រាប​ជូន​ដល់​ម្ចាស់ និង​នាយក​សហគ្រាស គ្រឹះស្ថាន ទាំងអស់​ដែល​ស្ថិត នៅក្នុង​ដែន​អនុវត្ត​នៃ​ច្បាស់ ស្តីពី​ការងារ​បាន​ជ្រាបថា ក្នុងករណី​ពុំមាន​លទ្ធភាព បើក​ប្រាក់​ឈ្នួល​ទាន់ពេល ក្នុងឱកាស​ដែល​អនុញ្ញាត​ឲ្យ​កម្មករនិយោ​ជិត ឈប់សម្រាក​មាន​ប្រាក់​ឈ្នួល ក្នុង​ការចូលរួម​បោះឆ្នោត​ជ្រើស តាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ សូម​អនុញ្ញាត​ឱ្យ​កម្មករ​និយោជិត ទទួលបាន​ប្រាក់​បុរេប្រទាន​យ៉ាងតិច ៥០% (​ហាសិប​ភាគរយ​) មុន​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​។​

​លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ បណ្តុះបណ្តាល និង​វិជ្ជាជីវៈ បានប្រកាសថា “​ការបើកប្រាក់​បុរេប្រទាន​យ៉ាងតិច ៥០​ភាគរយ​ដល់​កម្មករ​និយោជិត​នេះ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​ក​ម្មករ​និយោជិត ក្នុង​ការចូលរួម​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ថ្ងៃ​ទី​២៩​ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ​។ ក្រសួង​ការងារ មាន​សេចក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា ម្ចាស់ សហគ្រាស និង​គ្រឹះស្ថាន​ទាំងអស់ នឹង​អនុវត្តបាន​ត្រឹមត្រូវ​តាម​សេចក្តីជូនដំណឹង​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​”៕​ ​ដោយ ​៖ ​កូឡាប​

spot_img
×