Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល​! កូនប្រុស​លោក Najib ត្រូវបាន​ប្រទះឃើញ​ណាត់ជួប និង​ចូល​បារកាត់ស្រ្តេស​​ ជាមួយ​តារា​ស្រី​តៃវ៉ាន់​១​ដួង (​វីដេអូ​)

spot_img

​លោក Datuk Mohd Nazifuddin កូនប្រុស​របស់លោក Datuk Seri Najib Tun Razak អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែល​​កំពុង​​ត្រូវ​​បាន​ចោទ​​ប្រកាន់​​ពី​បទ​​ពុក​រលួយ​ បាន​ទៅកាន់​តៃវ៉ាន់ ដោយបាន​ចំណាយ​ពេលវេលា​ដ៏​រីករាយ​ស្ងាត់ៗ​មួយចំនួន ជាមួយ​មិត្តស្រី​របស់គាត់​ម្នាក់​ដែលជា​តារា​សម្តែង​តៃវ៉ាន់ ។​

Apple Daily បាន​រាយការណ៍​ថា លោក Nazifuddin ត្រូវបាន​គេ​ប្រទះឃើញ​ញ៉ាំ​អាហារ និង​ផឹកស្រា នៅក្នុង​ភោជនីយដ្ឋាន​មួយ នៅ​ផ្សារ​ទំនើប Breeze Xinyi ក្បែរ Taipei 101 ជាមួយ​តារា​សម្តែង​នាង Celia Zhang ១​ថ្ងៃ​បន្ទាប់ពី​ឪពុក​របស់គាត់ ត្រូវបាន​ចោទប្រកាន់​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ។​

​រឿងនេះ​ត្រូវបាន​គេ​រាយការណ៍​ថា ពួកគេ​បាន​ចែករំលែក​ស្រាក្រហម​២​ដប ក្នុង​រយៈពេល​៣​ម៉ោង នៅក្នុង​បរិយាកាស​បន្ធូរ​អារម្មណ៍​ពោរពេញ​ដោយ​ភាព​រ៉ូ​មែន​ទិច​បំផុត និង​បន្ទាប់មក តាមរយៈ​ការធ្វើដំណើរ​ទៅកាន់​ហាង​ម៉ាស្សា មុនពេល​ទទួលទាន​អាហារ​ពេល​រាត្រី និង​ចំណាយពេល​ច្រើន​ម៉ោង​នៅក្នុង​បារ ។ បន្ទាប់មក អ្នក​ទាំងពីរ​ក៏បាន​ឡើង​តាក់ស៊ី ធ្វើដំណើរ​ទៅកាន់​សណ្ឋាគារ Grand Hyatt នៅវេលា​ម៉ោង ១ យប់ ។​

​ទោះបី​បាន​ចំណាយពេល​យកចិត្តទុកដាក់​ជាមួយ​មិត្តស្រី​របស់ខ្លួន​ក្តី តែ​លោក Nazifuddin បាន​គ្រប់គ្រង​សរសេរ​សារ​នៅលើ​ហ្វេ​ស​ប៊ុ​កនៅ​ម៉ោង ៩ និង​៥៨ នាទី​យប់ ទៅកាន់​ឪពុក​របស់គាត់ ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ពុករលួយ ហើយ Apple Daily បានក​ត​សម្គាល់ថា រឿងនេះ​បានកើត​ឡើង​ក្នុងអំឡុងពេល​ញ៉ាំ​អាហារ​ពេល​ល្ងាច ។​

​នៅពេល​សួរនាំ​អំពី​ការចេញ​លំហែកាយ​ខាងក្រៅ​នៅពេល​យប់ នាង Celia Zhang បាន​ឆ្លើយតប​តាមរយៈ​អ្នកនាំពាក្យ​របស់​នាង​ថា​៖ «​គាត់ (Nazifuddin) គ្រាន់តែ​ជា​មិត្តភក្តិ​ដ៏​ល្អ​ម្នាក់​របស់ខ្ញុំ ដែល​ខ្ញុំ​បាន​ស្គាល់​គាត់​ជាច្រើន​ឆ្នាំ​មកហើយ និង​ជា​អ្នក​ដែល​មកលេង​តៃវ៉ាន់ ហេតុដូច្នេះ ខ្ញុំ​បានធ្វើ​តួនាទី​ក្នុងនាម​ជា​អ្នក​មុគ្គ​ទេស​ក៍​ទេសចរណ៍​របស់គាត់ និង​តាម​អមដំណើរ​គាត់​ប៉ុណ្ណោះឯង​» ។​

​នាង​ត្រូវបាន​ដកស្រង់​សម្តី​ដោយ​និយាយថា​៖ «​ពួកយើង​គ្រាន់តែ​ចូល​ផឹក​នៅ​បារ Gran Hyatt ខណៈពេលដែល​អារម្មណ៍​គាត់​ពុំ​ល្អ ព្រោះតែ​សមាជិកគ្រួសារ​របស់គាត់​ឈឺ ហើយ​បន្ទាប់ពីនោះ គាត់​បាន​ឡើងទៅ​សម្រាក ហើយ​ខ្ញុំ​បាន​បន្ទាប់មក បាន​ចាកចេញ​» ។​

​បើតាម​ដឹង នោះ​តារា​ស្រី​រូបនេះ​ពុំបាន​ដឹង​ពី​ស្ថានភាព និង​ប្រវត្តិ​របស់លោក Nazifuddin ទេពី​មុន ហើយ​ទើបតែ​បានចាប់ផ្តើម​មាន​ទំនាក់ទំនង​ជាមួយ​គាត់ បន្ទាប់ពី​បានក្លាយ​ជា​ជីវិត​ឯកោ បន្ទាប់​បែកបាក់​នឹង​មិត្ត​ប្រុស​របស់​នាង ។​

Apple Daily ក៏បាន​បញ្ចេញ​វីដេអូ​ឃ្លី​ប​ទាំងស្រុង អំពី​សកម្មភាព​ស្ថិតនៅ​ខាងក្រៅ នាពេល​យប់​របស់​អ្នក​ទាំងពីរ​ខាងក្រោម​នេះ​ផងដែរ ។​

Apple Daily ក៏បាន​រាយការណ៍​ថា លោក Nazifuddin បាន​វិលត្រឡប់​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​វិញ នៅ​ព្រឹក​បន្ទាប់ (​ថ្ងៃទី​៦ កក្កដា​) ។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​ពុធ (៤ កក្កដា​) លោក Najib ឪពុក​របស់លោក Nazifuddin និង​ជា​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Najib Razak ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ពុករលួយ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ទាក់ទិន​នឹង​ថវិកា​វិនិយោគ​របស់​ក្រុមហ៊ុន 1MDB របស់​រដ្ឋ ៕ ឧ​ត្ត​ម​

spot_img
×