Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ហាញដល់​ថ្នាក់​ហ្នឹងហើយ! តែ​នាង Celia Chang បដិសេធថា​​ខ្លួន​ពុំបាន​ដេក​ជាមួយ​កូនប្រុស​លោក Najib ទេ (វីដេអូ)

spot_img

​តារា​សម្តែង​តៃវ៉ាន់ នាង Celia Chang គឺជា​មនុស្ស​ម្នាក់ ដែល​បាន​ចូលរួម​ញ៉ាំ​អាហារ​ពេលយប់​ជាមួយ​លោក Mohd Nazifuddin Najib ក្នុងអំឡុង​ណាត់ជួប​គ្នា​នៅក្នុង​ទីក្រុង​តៃប៉ិ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែ នាង​បដិសេធថា ពុំបាន​ដេក​ជាមួយ​គាត់​ទេ ក្នុង​យប់នោះ ។​

​តាមរយៈ​ការ​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃរសៀល​ម្សិលមិញ​នេះ អ្នកទទួលខុសត្រូវរ​បស់​នាង Chang បាន​និយាយថា តារា​សម្តែង​ស្រី​រូបនេះ​ពុំបាន​ទទួល​លុយកាក់ ឬ កាដូ​អ្វី​ណាមួយ ពី​កូនប្រុស​របស់​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Datuk Seri Najib Tun Razak នោះទេ ។​

​ការ​បង្ហោះ​បាន​ឲ្យ​ដឹង​ទៀតថា​៖ «​យើងខ្ញុំ​សូន​ស្នើ​ដល់​អ្នក​ទាំងអស់គ្នា​ស្ងប់ស្ងាត់ និង​ឈប់​និយាយ​ប្រមាថ​ដាក់​នាង​ទៀត​ទៅ​» ។​

​កាលពី​ថ្ងៃ​សុក្រ កាសែត​តៃវ៉ាន់ Apple Daily បានធ្វើ​ព័ត៌មាន​ដាច់ដោយឡែក​មួយ អំពី Chang និង​លោក Mohd Nazifuddin បន្ទាប់ពី​ពួកគេ​ត្រូវបាន​ប្រទះឃើញ​នៅ​ជាមួយគ្នា នៅក្នុង​សង្កាត់ Xinyi នៃ​ទីក្រុង​តៃប៉ិ ។​

​សារព័ត៌មាន​តៃវ៉ាន់​ដែល​បាន​តាមដាន​សាច់​រឿងនេះ និយាយថា នាង Chang បាន​អះអាងថា ពួកគេ​ទាំងពីរ​គ្រាន់តែ​ចូល​ញ៉ាំ​អី និង​ផឹកស្រា នៅក្នុង​បារ​នៃ​សណ្ឋាគារ​ដែល​លោក Nazifuddin កំពុងស្នាក់នៅ​ប៉ុណ្ណោះ ប៉ុន្តែ នាង​ពុំបាន​ចំណាយពេល​ស្នាក់នៅ​ជាមួយ​គាត់​នៅ​យប់​នោះទេ ។​

​នាង​ក៏បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​ទៀតថា ពួកគេ​បាន​ថើប​គ្នា គឺជា​កាយវិការ​នៃការ​លាគ្នា​ប៉ុណ្ណោះ បន្ទាប់ពី​ញ៉ាំ​អីៗ​ជាមួយគ្នា​រួចរាល់ ។​

​ការ​ណាត់ជួប​ខាងក្រៅ​របស់​ពួកគេ​បានកើត​ឡើង – គឺ​១​ថ្ងៃ​បន្ទាប់ពី​លោក Najib ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ បន្ទាប់ពី​គាត់​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​អង្គារ សម្រាប់​តួនាទី​របស់គាត់​នៅក្នុង​រឿងអាស្រូវ​ពុករលួយ ដែល​បានទទួល​នូវ​ការ​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា ពី​ជនជាតិ​ម៉ាឡេស៊ី ។

​យោងតាម​មិត្តភក្តិ​របស់ Chang ដែល​ត្រូវបាន​ដកស្រង់​សម្តី​ដោយ Apple Daily នោះ​លោក Nazifuddin បានចាប់ផ្តើម​តាម​ទាក់​ទំនង​ជាមួយ​នាង​អស់​រយៈពេល​១​ឆ្នាំ​មកហើយ ប៉ុន្តែ នាង​មាន​មិត្ត​ប្រុស​ម្នាក់​ទៅហើយ ហើយ​ការ​តាម​ចែចង់​នេះ​ក៏​ធ្វើឡើង​ពុំ​ផ្ទាល់​ផងដែរ ។​

​នៅពេល Chang បាន​បែកបាក់​នឹង​មិត្ត​ប្រុស​របស់​នាង គាត់​ក៏​ស្រាប់តែ​តាម​ស្វែងរក​នាង​ដោយស្មោះ ប៉ុន្តែ ស្ថានភាព​របស់​ពួកគេ​នៅតែ​ពុំ​ដឹង​ច្បាស់ ព្រោះថា អ្នក​ទាំងពី​ក៏​ពុំទាន់​ក្លាយជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ស្របច្បាប់​ផង​នោះ ៕ ចន្ទី

spot_img
×