Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេខ្លោង​ជួញដូរ​គ្រឿងញៀន ឆ្លងដែន​ពី​ប្រទេស​ឡាវ​មក​កម្ពុជា ៣​នាក់​ទៀត ត្រូវ​ចាប់ខ្លួន ជាមួយ​ថ្នាំញៀន​ជាង​២០​គី​ឡូ​

spot_img

​ភ្នំពេញ​ ៖ មេខ្លោង​ជួញដូរ​គ្រឿងញៀន ឆ្លងដែន​ពី​ប្រទេស​ឡាវ​មក​កម្ពុជា ចំនួន​៣​នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន ចាប់ខ្លួនបាន ជាមួយនឹង​ថ្នាំញៀន​ប្រភេទ មេតំ​ហ្វេ​តា​មីន​ទម្ងន់ជាង​៤​គីឡូក្រាម និង​ថ្នាំញៀន​ប្រភេទ​កេតា​មីន ជាង​២២​គីឡូក្រាម​។ ពួកគេ​ទាំង​៣​នាក់​នេះ​ជា​បក្ខពួក​របស់​មេខ្លោង​ជួញដូរ​គ្រឿងញៀន​១២០​គីឡូក្រាម ឆ្លងដែន​ពី​ប្រទេស​ឡាវ​មក​កម្ពុជា ដែល​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៦​ខែមិថុនា​។​

​លោក​ឧត្តមសេនីយ៍ត្រី អ៊ិន សុង សេនាធិការ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ប្រាប់​បណ្តាញ​ព័ត៌មាន Fresh News នៅ​ព្រឹក​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ​ថា ដោយ​មាន​ការបញ្ជា​ដឹកនាំ​ដោយ​ផ្ទាល់​ពី នាយ​ឧត្តមសេនីយ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាលជាតិ និង លោក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​មាន​ការដឹកនាំ​សម្របសម្រួល ពី​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​ខេត្តស្ទឹងត្រែង និង​លោក សៀង សុខ ព្រះរាជអាជ្ញារង​រាជធានី​ភ្នំពេញ ឲ្យកម្លាំង​ជំនាញ​បន្ត​ការស្រាវជ្រា​វរ​ក​មុខសញ្ញា​ពាក់ព័ន្ធ និង​មេក្លោង​នៅ​ពី​ក្រោយ​ខ្នង ករណី​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន​១២០​គីឡូក្រាម ដែល​បង្ក្រាប​កាលពី​ថ្ងៃ​ទី​២៦ មិថុនា ២០១៨ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល (​ស្ទឹងត្រែង​) នោះ​។ នៅ​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បើក​កិច្ច​ប្រតិ​បត្តិ​ការ ឈាន​ទៅ​ចាប់ខ្លួន​បាន​មុខសញ្ញា​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ ៣​នាក់​បន្ថែមទៀត នៅ​បី​គោលដៅ​ផ្សេងគ្នា​ជា​បន្ទាប់ ទី​១៖​ចំណុច​ជិត​រង្វង់​មូល​កាំកូ​ស៊ីធី​, ទី​២៖ ឆែកឆេរ​លំនៅដ្ឋាន​លេខ​១០ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង ទី​៣៖ ឆែកឆេរ​លំនៅដ្ឋាន​លេខ​១០៥ ផ្លូវ​លេខ​៦ ក្នុង​បុរី​ពិភពថ្មី សង្កាត់​កន្ទោត ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​៣​នាក់​រួមមាន​៖ ១៖ ឈ្មោះ សៀន ខួច ភេទ​ប្រុស ខ្មែរ កើត​ឆ្នាំ ១៩៨៦, ២៖ ឈ្មោះ យិន ម៉ាប់ ភេទ​ប្រុស ខ្មែរ កើត​ឆ្នាំ ១៩៩៤, ៣៖ ឈ្មោះ សុខ សុ​ឡា ភេទ​ប្រុស ខ្មែរ កើត​ឆ្នាំ​១៩៩១ ដោយ​ចាប់​យក​វត្ថុតាង​គ្រឿងញៀន​សរុប ជាង​២៦​គីឡូក្រាម ក្នុងនោះ​៖ ថ្នាំញៀន​ប្រភេទ មេតំ​ហ្វេ​តា​មីន (ICE ) ទម្ងន់​ជាង​៤​គីឡូក្រាម និង​ថ្នាំញៀន​ប្រភេទ​កេតា​មីន (Ketamine )​ជាង​២២​គីឡូក្រាម​។​

​គួររំលឹកថា កាលពី​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​អន្តោប្រវេសន៍​ប៉ុស្តិ៍​ត្រពាំង​ក្រៀល នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន​ដ៏​ធំ​មួយ ដែល​ឧក្រិដ្ឋជន​បាន​លាក់ នៅក្នុង​រថយន្ត​ក្រុងភ្នំពេញ សុរិយា​ដឹក​អ្នកដំណើរ ដោយ​ធ្វើ​ការ​​រឹបអូស​បាន រហូតដល់​១២០​គីឡូក្រាម ជា​ប្រភេទ​ម៉ា​ទឹក​ក នៅ​ចំណុច​ច្រកទ្វារ​ព្រំដែន​អន្ដរជាតិ​ត្រពាំង​ក្រៀល នៃ​ខេត្ត​ស្ទឹងត្រែង​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×