Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំពើហិង្សា​ក្នុង​គ្រួសារ និង​បំផ្លិចបំផ្លាញ ដុត​ផ្ទះ​ឪពុកម្តាយ ឆេះ​អស់​, ឃាត់ខ្លួន​កូន​តិរច្ឆាន​

spot_img

​កណ្តាល ​៖ នគរបាល​ស្រុក​ស្អាង បាន​ឃាត់ខ្លយន​កូន​តិរច្ឆាន​ម្នាក់ ពីបទ អំពើហិង្សា​ក្នុង​គ្រួសារ និង​បំផ្លិចបំផ្លាញ ដុត​ផ្ទះ​ឪពុក​ម្តាយ​ឆេះ​អស់​នៅ​ថ្ងៃទី ៨​ខែកក្កដា​ឆ្នាំ​២០១៨​វេលា​ម៉ោង ១៥​និង​៤០​នាទី នៅ​ចំណុច​ផ្ទះ​ឈ្មោះ កុក ស្រ៊ឺ ភេទ​ស្រី អាយុ ៦៥​ឆ្នាំ នៅ​ភូមិ​ថ្កុល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល មុខរបរ កសិករ​។​

​ជនរងគ្រោះ​ឈ្មោះ កុក ស្រ៊ឺ ភេទ​ស្រី អាយុ ៦៥​ឆ្នាំ នៅ​ភូមិ​ថ្កុល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល មុខរបរ កសិករ ។​ ​ជន​​សង្ស័យ ឈ្មោះ ផល ទិ​ត្យ ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​ថ្កុល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល មុខរបរ កសិករ​( ឃាត់ខ្លួន ត្រូវជា​កូន​បង្កើត​)​។ ការបាត់បង​និង​ខូច​ខាត់​រួមមាន​៖​ផ្ទះ ចំនួន​១​ខ្នង ធ្វើ​ពី​ឈើ ប្រក់​សង្ក័សី មាន​ប្រវែង​ទទឹង​៥​ម៉ែត្រ បណ្តោយ​៦​ម៉ែត្រ ចាន​ឆ្នាំង និង​សំលៀក​បំពាក់​មួយចំនួន​។​

នៅ​ថ្ងៃកើតហេតុ វេលា​ម៉ោង​ប្រហែល​៨​ព្រឹក ឈ្មោះ​ផល ទិ​ត្យ (​ជនសង្ស័យ ) បាន​ទៅ​ចូលរួម​កម្មវិធី បង្ក​ក់កូន នៅផ្ទះ​ឈ្មោះ ខាន់ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ នៅ​ភូមិ ថ្កុល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល រហូតដល់​វេលា​ម៉ោង​១១​ថ្ងៃ​ដដែល ឈ្មោះ​ផល ទិ​ត្យ ត្រឡប់​មកផ្ទះ​វិញ មាន​សភាព​ស្រវឹងស្រា បាន​សុំ​លុយ​ម្តាយ​ទៅ​ទិញ​តែ អូ​អិ​ឈិ ចំនួន​១​ដប​ផឹក​។ ទិញ​រួច​ឈ្មោះ​ផល ទិ​ត្យ បាន​ត្រឡប់​មក​វិញ បាន​ទាស់សម្តី​ជាមួយ​ឈ្មោះ សូត្រ ស៊ីម (​ត្រូវជា​ជីដូន​) ហើយ​បាន​រើស​ដុំ​ដី​គប់ ទៅលើ​ឈ្មោះ សូត្រ ស៊ីម ឃើញ​ដូច​នោះ ឈ្មោះ ប៉ោ លី​ធី (​ឪពុកមា​) បាន​ទៅ​ឃាត់ តែ​មិន​ព្រមស្តាប់ ក៏​ទះ​មួយ​ដៃ ត្រូវ​ភ្នែក​ខាងឆ្វេង ឈ្មោះ​ផល ទិ​ត្យ ខឹង​បាន​កាន់​កាំបិតប៉័ងតោ ចំនួន​២ រក​កាប់​ឈ្មោះ​ប៉ោ លី​ធី តែ​ឈ្មោះ​ប៉ោ លី​ធី គេច​បាត់ រក​មិនឃើញ ស្រាប់តែ​ឈ្មោះ​ទិត្យ បាន​ទៅ​ដុត​ផ្ទះ​ឈ្មោះ​កុក ស្រ៊ឺ ត្រូវជា​ម្តាយ ឆេះ​អស់​។​

​ក្រោយ​ទទួលបាន​ព័ត៌មាន កម្លាំង​នគរបាល​ប៉ុស្តិ៍ បាន​ចុះ​ដល់​កន្លែងកើតហេតុ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ រួម​ទាំង​វត្ថុតាង បញ្ជូន​ទៅ​អធិការ​ស្រុក ដើម្បី​អនុវត្ត​នីតិវិធី​៕​ ដោយ​៖​កូឡាប​

 

spot_img
×