Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំសត់​ណាស់​! កុមារ​ម្នាក់​នេះ ទទួលរង​បន្ទុក​ជីវិត​យ៉ាង​ធ្ងន់ ដោយ​ត្រូវ​លក់​នំ​រក​ចំណូល ដើម្បី​ចិញ្ចឹម​ម្តាយ​មាន​ជំងីសរសៃប្រសាទ និង​សាច់ញាតិ​មាន​ជំងឺ ២​នាក់​ទៀត​ (មានវីដេអូ)

spot_img

​​មនុស្ស​យើង​ម្នាក់ៗ កើត​មក​មាន​វាសនា​ខុសៗ​គ្នា​។ អ្នកខ្លះ កើត​មក​ក្នុងត្រូកូ​លអ្ន​កមាន​ស្តុកស្តម្ភ​​រស់នៅ​សុខ​ស្រួល មិន​ដែល​ស្គាល់​ការលំបាក ឯ​អ្នកខ្លះ​ទៀត​កើត​ក្នុង​គ្រួសារ​ក្រីក្រ រស់នៅ​ខ្វះមុខ​ខ្វះ​​ក្រោយ ជីវិត​មិន​ដែល​ស្គាល់​សេចក្តីសុខ​ពិតប្រាកដ មានតែ​ភាព​នឿយ​ហត់​។ ចំណែក​កុមារា​ម្នាក់នេះ​​មិន​ត្រឹមតែ​កើត​ក្នុង​គ្រួសារ​ក្រីក្រ​ទេ តែ​គេ​ត្រូវ​ទទួលបន្ទុក​គ្រួសា​រយ៉ា​ង​ធ្ងន់ ទាំង​វ័យក្មេង ដោយ​គេ​
​ត្រូវធ្វើ​ការលក់​នំ រក​ចំណូល ដើម្បី​ចិញ្ចឹម​ម្តាយ​ម្នាក់​មាន​ជំងឺ​ប្រសៃ​ប្រសាទ យាយ​ចាស់ជរា និង​សាច់ញាតិ​មាន​ជំងឺ​ទៀត​។​

​កាលពី ២​ឆ្នាំមុន មិន​មាន​នរណា​ដឹង​រឿង​របស់​កុមារា​ឈ្មោះ អន អាយុ ១១​ឆ្នាំ ដែល​មាន​រូបរាង​ស្គម និង​ខិតខំ​អង្គុយ​លក់​នំ នៅ​ក្បែរ​ផ្សារ នៃ​ខេត្ត Phu Yen ប្រទេស​វៀតណាម​។ ប៉ុន្តែ រឿង​ដ៏​កំណត់ របស់គាត់​ត្រូវបាន​លាតត្រដាង​។​

​រៀងរាល់​ព្រឹក កុមារា​ឈ្មោះ អន បាន​ធ្វើដំណើរ​ទៅ​ផ្សារ​ដើម្បី​បង្កាត់ភ្លើង និង​រៀបចំ​លក់​នំ​របស់​គាត់​។​​ដោយសារ​តែ​នៅ​តូច គាត់​ធ្វើការ​មិន​សូវ​ស្ទាត់ជំនាញ​នោះទេ ហើយ​គ្រប់គ្នា​មាន​អារម្មណ៍​អាណិត​ដល់​​គាត់​។ ជា​រៀងរាល់ថ្ងៃ គាត់​អាច​រក​ចំណូល​ពី​ការលក់​នំ​បាន​ប្រហែល ១០.០០០​ដុង (​ជាង កន្លះ​ដុល្លារ ប៉ុណ្ណោះ​)​។​

​បើ​និយាយ​ពី​ដំណើរ​ជីវិត​របស់​ក្មេងប្រុស​នេះ​វិញ គ្រប់គ្នា​ប្រាកដជា​មាន​ការអាណិតអាសូ​រ​គាត់​។​ ​គាត់​ត្រូវ​ឪពុក​ស្លាប់​ចោល​តាំង​ពី​តូច ដូច្នេះ​គាត់​ត្រូវ​រស់នៅ​ជាមួយ​ម្តាយ និង​លោកយាយ​អាយុ ៩០​ឆ្នាំ​។ ប៉ុន្តែ​កាលពី​ឆ្នាំ ២០១៣ ម្តាយ​របស់​គាត់ ក៏​មាន​បញ្ហា​ខួរក្បាល និង​មាន​ជំងឺប្រសៃប្រសាទ ដូច្នេះ​គាត់​ត្រូវធ្វើ​ការលក់​នំ ដែលជា​មុខរបរ​របស​ម្តាយ ដើម្បី​រ៉ាប់រង រក​ចំណូល​ផ្គត់​ផ្គង់គ្រួសារ ទាំង​ខ្លួន​នៅ​វ័យក្មេង​។​

​ទោះ​ត្រូវ​ធ្វើជា​មេ​គ្រួសារ​ក៏ដោយ កុមារា អន មិន​បោះបង់​ចោល​ការសិក្សា​នោះទេ​។ គាត់​នៅ​តែ​ទៅ​រៀន ហើយ​គាត់​គឺ​ជា​សិស្ស​ថ្នាក់​ទី ៥ និង​ជា​សិស្ស​ពូកែ​ផងដែរ​។​

​ប្រជាជន​តែងតែ​ជួយ​ទិញ​នំ​របស់​គាត់ ដោយសារតែ​មាន​ការអាណិតអាសូ​រ​ចំពោះ​គាត់ ហើយ​ពេល​ខ្លះ​​ពួក​បាន​ឲ្យ​បន្លែ និង​បបរ​ដល់​គាត់​ផង​ដែរ​។ ប៉ុន្តែ​ពេលខ្លះ ក៏​លក់​មិន​ដាច់​ផងដែរ ដូច្នេះ សមាជិក​​គ្រួសារ​ដែល​ឈឺ​របស់គាត់ មិនមាន​អ្វី​ហូប​ទេ មានតែ​ហូប​នំ​ដែល​នៅសល់​នោះ​។​

​កុមារា អន និយាយថា ប្រសិន​ជា​គាត់​អាច​ប៉ងប្រាថ្នា​មួយ​បាន គាត់​ចង់​ឲ្យ​ម្តាយ​របស់​គាត់​ជា​សះ​​ស្បើយ​ពី​ជំងឺ ដើម្បីឲ្យ​បាន​ចិញ្ចឹម​គាត់ ហើយ​នោ​ពេល​គាត់​ធំ​ឡើង គាត់​នឹង​ចិញ្ចឹម​ម្តាយ​គាត់​វិញ៕ សុភ័ក្ត្រ

​ប្រភព​៖ feedytv

 

spot_img
×