Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក Prayut៖ «​កុំ​សួរ​រឿង​ប៉ុន្មាន​ថ្ងៃ ឬ​ខែ ដែល​នឹងត្រូវ​ជម្លៀស​ក្មេង​ទាំង​៩​នាក់​បន្ត សំខាន់​គឺធ្វើឡើង​ឆាប់​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន​»

spot_img

​លោកនាយក​រដ្ឋមន្ត្រី Prayut Chan-o-cha បាន​និយាយ​នៅ​ព្រឹក​ពីថ្ងៃ​ចន្ទ​នេះ​ថា ក្មេងៗ​កីឡាករ​បាល់ទាត់ ៩ នាក់ ដែល​កំពុង​នៅតែ​ជាប់គាំង​ក្នុង​រូងភ្នំ Tham Luang នឹងត្រូវ​ជម្លៀសចេញ​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន ។​

​លោក​បាន​ប្រាប់​សារពត៌មាន​ថា​៖ «​កុំ​សួរថា​តើ​ប៉ុន្មាន​ថ្ងៃ ឬ​ខែ នឹងត្រូវ​ជម្លៀសចេញ ។ ប៉ុន្តែ យើង​នឹងធ្វើ​វា​ឱ្យបាន​លឿន​តាម​ដែល​អាចធ្វើ​ទៅបាន តាម​វិធី​ដែលមាន​សុវត្ថិភាព​បំផុត ។ គ្មាន​នរណាម្នាក់​អាច​ប្រាប់​ពី​ពេលវេលា​ដែល​ត្រូវការ​សម្រាប់​បេសកកម្ម​សង្គ្រោះ​នោះទេ​» ។

​លោក Prayut ក៏បាន​ឲ្យ​ដឹង​ទៀតថា​ថា លោក​មិនអាច​ចូលរួម​ដោយផ្ទាល់​នៅក្នុង​ប្រតិ​ប​ត្ដិ​ការជួយ​សង្គ្រោះ​ទេ ព្រោះ​ប្រធាន​បេសកកម្ម​ត្រូវធ្វើ​ការសម្រេចចិត្ត បន្ទាប់ពី​បាន​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ទាំងអស់ រួមទាំង​ក្រុមគ្រួសារ​របស់​ក្មេងប្រុស និង​អ្នកជំនាញ​បរទេស ៕ ឧ​ត្ត​ម​

spot_img
×