Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ម៉ែន វិបុល សំណូមពរ​ដល់​អនុសា​ខា​កាកបាត​ក្រហម​ទាំង ៨ ក្រុង ស្រុក ត្រូវ​ចុះ​ពិនិត្យ​ជាក់ស្តែង​ពី​ស្ថានភាព របស់​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​បំផុត​ដើម្បី​ឆ្លើយតប​ឲ្យបាន​ទាន់​ពេលវេលា​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា កាកបាតក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង​បាន​មានប្រសាសន៍​ថា​អនុសាខា​ទាំង ៨ ក្រុង ស្រុក ត្រូវ​ចុះ​ពិនិត្យ​ជាក់ស្តែង​ពី​ស្ថានភាព របស់​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​បំផុត​ដើម្បី​ឆ្លើយតប​ឲ្យបាន​ទាន់​ពេលវេលា​។​

​លោក​បាន​មានប្រសាសន៍​ដូច្នេះ​ខណៈដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ ឆមាស​ទី ១ ឆ្នាំ ២០១៨ និង​លើក​ទិស ដៅ​សម្រាប់​អនុវត្ត​បន្ត នា​ព្រឹក​ថ្ងៃ​ចន្ទ ១២ រោច ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០១៨ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង ហើយ​ពិធី នេះ​ក៍ មាន​ការចូលរួម​ពី លោកស្រី ហៅ ចន្ទ័សិ​រី​ទេពី ចៅ ភិរុណ អនុប្រធាន​គណៈកម្មាធិកា​រ​សាខា សមាជិក សមាជិការ គណៈកម្មាធិការ​សាខា ក្រុម​ប្រតិបត្តិ​សាខា ព្រមទាំង លោក លោកស្រី​ជា​ប្រធាន គណៈកម្មាធិការ​អនុសាខា​ទាំង ៨ ក្រុង​ស្រុក សរុប​ចំនួន ២១ នាក់ ។​

​នៅ​ក្នង​កិច្ចប្រជុំ​នេះ​លោក ម៉ែន វិបុល បាន​មានប្រសាសន៍​ដោយ​បាន​ថ្លែង​នូវ​ការកោតសរសើ​និង​អបអរសាទរ ចំពោះ​ការចូលរួម​របស់​គណៈ​កម្មា​ធិ​ការ​សាខា និង​អនុសាខា​នាពេលនេះ សរ​បញ្ជាក់​ឲ្យឃើញ​នូវ​ស្មារតី និង​ការទទួលខុសត្រូវ​នូវ​សកម្មភាព​ដែល​បាន​អនុវត្តន៍​​​កន្លងមក ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​ទស្សនៈវិស័យ និង បេសកម្ម សកម្មភាព​ការងារ​ក្នុង​វិស័យ​មនុស្សធម៌ រួមចំណែក​កាត់​បន្ថយ​ភាពក្រីក្រ​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​បំផុត ។​

​លោក ម៉ែន​វិបុល​ក៍ បាន​ឯកភាព​ក្នុងការ​កែរ​លំអរ​អគារ​ទីស្នាក់ការ​សាខា និង​អនុសាខា ក្រុង ស្រុក ហើយ​លោក​បាន​សំណូមពរ​ដល់​អនុសាខា​ទាំង ៨ ក្រុង ស្រុក ត្រូវ​ចុះ​ពិនិត្យ​ជាក់ស្តែង​ពី​ស្ថានភាព របស់​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​បំផុត​ដើម្បី​ឆ្លើយតប​ឲ្យបាន​ទាន់​ពេលវេលា៕ ​វ៉ៃកូ​

spot_img
×