Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​ម៉ូតូ​លឿន​ដូច​ហោះ មិន​ប្រយ័ត្ន ស្លន់​ចាប់​ហ្វ្រាំង​ពុំទាន់​ជ្រុល​ទៅបុក​ឡាន​គេ​កំពុង​ឆ្លង​ផ្លូវ​យ៉ាង​សាហាវ សង្ស័យ​ពុំ​រស់ (​វីដេអូ​)

spot_img

​នេះ​ជា​ខណៈពេល​ដ៏​ស្លុតរន្ធត់ និង​ហួសចិត្ត​បំផុត​មួយ ដែល​បុរស​ម្នាក់​ត្រូវ​សន្លប់​ស្តូកស្តឹង​ភ្លាមៗ (​ពុំ​ដឹង​រស់​ថា​ឬ​ស្លាប់​) បន្ទាប់ពី​ជិះ​ម៉ូតូ​បើក​លឿន​ដូច​ហោះ ដោយ​មិន​ប្រយ័ត្ន​នឹង​រថយន្ត​គេ​ឆ្លងផ្លូវ​ខាងមុខ ដែលជា​ហេតុ​នាំ​ឲ្យ​ចាប់​ហ្វ្រាំង​ពុំទាន់ និង​ជ្រុល​ទៅបុក​នឹង​រថយន្ត​យ៉ាង​ពេញទំហឹង​តែម្តង ។​

​តាមរយៈ​វីដេអូ​ឃ្លី​ប​ចែករំលែក បានបង្ហាញ​ឲ្យ​ឃើញ​មុនពេល​កើតហេតុ​ដ៏​រន្ធត់​នេះ រថយន្ត​តូច​១​គ្រឿង​បាន​បើក​ឆ្លងផ្លូវ​សន្សឹមៗ ។ ប៉ុន្តែ នៅពេល​រថយន្ត​នោះ ឆ្លងផ្លូវ​ជិត​ដល់​ពាក់កណ្តាល​ថ្នល់​ទៅហើយ ស្រាប់តែ​ម៉ូតូ​១​គ្រឿង​ដែល​បើកបរ​លឿន​ដូច​ហោះ​ដោយ​បុរស​ម្នាក់​ដែល​ពុំ​ប្រុងប្រយ័ត្ន ក៏បាន​បុក​នឹង​ផ្នែក​ចំហៀង​ខាងឆ្វេង​រថយន្ត​នោះ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​នោះ​ផ្លោង​ផ្ទប់​នឹង​រថយន្ត និង​ធ្លា​ក់ដី​បត់​.​ក​សន្លប់​ស្តូកស្តឹង​ភ្លាមៗ​តែម្តង ដោយ​ពុំ​ដឹងថា​ស្លាប់ ឬ នៅរស់​នោះទេ ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ ត្រូវបាន​ដឹងថា បាន​កើតឡើង​នៅក្នុង​ប្រទេស​ចិន ៕ ឧ​ត្ត​ម​

spot_img
×