Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“​បវរកញ្ញា World Cup” យកប្តី​វ័យ​តិចជាង ១៧​ឆ្នាំ ៖ កូន​កម្លោះ​យំ គ្រួសារ​សងខាង​មិន​យល់ព្រម​

spot_img

​អាច​និយាយថា មង្គលការ​រវាង​តារាចម្រៀង និង​របាំ Shim Mina និង​ស្វាមី​អាយុ​ប្អូន ១៧​ឆ្នាំ គឺជា​ព្រឹត្តិការណ៍ “​រំជើបរំជួល​បំផុត​ក្នុង​ពិភព​កម្សាន្ត​កូរ៉េខាងត្បូង​ប៉ុន្មាន​ថ្ងៃ​មក​នេះ ។​

​ថ្ងៃទី ៧ ខែកក្កដា តារាចម្រៀង និង​របាំ វ័យ ៤៦​ឆ្នាំ Shim Mina និង​កូន​កម្លោះ​អាយុ ២៩​ឆ្នាំ Ryu Philip បាន​រៀប​មង្គលការ​ប្រព្រឹត្តទៅ​សណ្ឋាគារ Grand Hill រដ្ឋធានី​សេ​អ៊ូ​ល កូរ៉េខាងត្បូង ។ មុន​នោះ​គូ​ស្វាមីភរិយា​ទាំងពីរ​បាន​ស្វែង​ចិត្ត​គ្នា​អស់​រយៈពេល ៣​ឆ្នាំ ។​

​ក្នុង​ជំនួប​ជាមួយ​អ្នកសារព័ត៌មាន នៅ​មុន​ពេល​ប្រព្រឹត្តទៅ​ពិធីមង្គលការ កូន​កម្លោះ​បាន​និយាយ​ទាំង​ស្រក់​ទឹកភ្នែ​ក​ថា ខ្លួន​ពិតជា​ដឹងគុណ ដែល​ចុងក្រោយ​ស្នេហា​ពួកគេ​ទាំងពីរ បាន​ឈាន​ដល់​ទីបញ្ចប់ ជីវិត​ពួកគេ​បាន​បោះជំហាន​ទៅកាន់​ទំព័រ​ថ្មី ។ ក្នុងពេលនោះ​ដែរ កូនក្រមុំ​វ័យ​ក្បែរ ៥០​ឆ្នាំ ក៏​ពោលថា ខ្លួន​ពិតជា​មាន​ការ​ខ្វាយខ្វល់​យ៉ាងខ្លាំង​ចំពោះ​អាពាហ៍ពិពាហ៍​ថ្ងៃនេះ ។​

​ថ្វី​ត្បិត​គូ​ស្វាមីភរិយា​ទាំង​ពីរ​ទទួលបាន​ការ​ជូនពរ​យ៉ាង​កក់ក្តៅ​ពី​មិត្តភក្តិ និង​ភ្ញៀវ​ចូលរួ​មក្តី ប៉ុន្តែ​ពួកគេ​ពុំ​ទទួលបាន​ការគាំទ្រ​ពី​ក្រុម​គ្រួសារ​ទាំង​សងខាង​ឡើយ ។ លើសពីនេះ​ទៀត ម្តាយ​របស់​កូនក្រមុំ នៅ​មាន​បំណងប្រាថ្នា​ចង់​ឲ្យ​អាពាហ៍ពិពាហ៍​នេះ​ពុំ​កើតឡើង ហើយ​ក៏​ធ្លាប់​សង្ឃឹមថា ស្នេហា​ពួកគេ​នឹង​ព្រាត់ប្រាស​ពេល​ដែល​កូន​កម្លោះ​ចេញ​ទៅ​ធ្វើ​កាតព្វកិច្ច​យោធា ។​

​យ៉ាងនេះ​ក្តី​លើស​ពី​អ្វីៗ​ទាំងអស់​អ្នក​ទាំង​ពីរ​នៅតែ​បាន​ក្លាយជា​ភរិយា ទោះបីជា​មាន​ការជំទាស់ ក៏ដូចជា​គម្លាត​នៃ​វ័យ ។​

​ពួកគេ​មាន​ផែនការ​ទៅ​ក្រេបទឹក​ឃ្មុំ​នៅ​កោះ Guam អាមេរិក ។ ពួក​គេ​ចង់​បាន​កូន ៤​នាក់ ហើយ​ប្រសិន​ពុំ​អាច​មាន​កូន​តាម​បែប​ធម្មជាតិ​បាននោះ​នឹង​ពឹងពាក់​អន្តរាគម​ន៍​ពី​វេជ្ជសាស្ត្រ​។​

​អ្នក​ទាំង​ពីរ​ធ្លាប់​បាន​ដើរ​ទៅកាន់​ប្រទេស​នានា​ដើម្បី​កសាង​អាល់​ប៊ុម​អាពាហ៍ពិពាហ៍ដ៏​ផ្អែម​ល្ហែម ។​

Shim Mina កើត​ឆ្នាំ ១៩៧២ ។ ១ ទសវត្សរ៍​កន្លងមក​នាង​ត្រូវបាន​ចាត់ទុក​ក្នុង​ក្រុម​និមិត្តរូប​ទាក់ទាញ​របស់​កូរ៉េខាងត្បូង ។​

​នាង​ត្រូវបាន​គេ​ចាប់​អារម្មណ៍​ដំបូង​ឡើយ​នៅ​វេទិការ ២០០២ នៅ​កូរ៉េ​ខាងត្បូង ។ ជាមួយ​សម្លៀក​បំពាក់​សិច​ស៊ី និង​លេចធ្លោ​នាង​ត្រូវ​សារព័ត៌មាន​ក្នុងស្រុក​ហៅថា បវរកញ្ញា “World Cup” ។​

​នៅ​ឆ្នាំ​នោះដែរ Shim Mina បានបង្ហាញ​វត្តមាន​ជា​តារាចម្រៀង Solo ទោល ហើយ​ទទួលបាន​លទ្ធផល​គួរឲ្យកត់សម្គាល់ ពិសេស​ការចេញ​អាល់​ប៊ុម “Roendez” ទទួលបាន​ការវាយតម្លៃ​ខ្ពស់​ពី​អ្នកជំនាញ ក៏ដូចជា​ទស្សនិកជន ។ ចម្រៀង​របស់​នាង​តែង​ផ្សារភ្ជាប់​ជាមួយ​របាំ​ស្រើបស្រាល​ក៏ដូចជា​សម្លៀកបំពាក់ “​ខ្វះ​ក្រណាត់​” ។​

​ឆ្នាំ​២០០៧ នាង​ចាប់ផ្តើម​លុកលុយ​ទីផ្សារ​ចិន ។ ថ្វី​ត្បិត​ទទួលបាន​លទ្ធផល​ប្រសើរ​គ្រា​ដំបូង​ក្តី តែ​ដោយ​រឿងអាស្រូវ​បន្លំ​អាយុ នាង​បង្ខំចិត្ត​វិលត្រឡប់​មក​ប្រទេស​វិញ ពេលនោះ​នាង​ធ្វើ​សកម្មភាព​សិល្បៈ​ធម្មតា ។ ប៉ុន្តែ​នាង​បែរ​ជា​លេចធ្លោ​សារ​ជា​ថ្មី​ក្រោយ​ពេល​ទាក់ទង​នឹង​មិត្ត​ប្រុស​ក៏​ជា​តារាចម្រៀង​មាន​អាយុ​តិច​ជាង​ដល់​ទៅ ១៧​ឆ្នាំ ។​

​ក្នុង​វ័យ ៤៦​ឆ្នាំ នាង​នៅ​មាន​រាងរៅ​ស្វែល សិច​ស៊ី ព្រោះ​តែ​ព្យាយាម​ហាត់ប្រាណ​លេង​កីឡា ។ គន្លឹះ​ធ្វើឲ្យ​នាងស្អាត​បែបនេះ​គឺ​អាស្រ័យ​ដោយ​របាំ​ជាមួយ​បង្គោល ។ ហេតុ​នេះ​ឯង​ថ្វី​ត្បិត​គម្លាត​អាយុ​ជាមួយ​ស្វាមី​ច្រើនក្តី តែ​សម្រស់​វិញ​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ ៕ ចន្ទ្រា​

spot_img
×