Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជិះ​ម៉ូតូ​ទៅ​បុក​ជាមួយ​រថយន្ត​ដឹក​អំបិល ស្លាប់​២​នាក់ របួសធ្ងន់​ម្នាក់ នៅ​ខណ្ឌ​ដង្កោ​

spot_img

​ភ្នំពេញ ៖ យុវជន​ពីរ​នាក់​ស្លាប់​ទន្ទឹម​គ្នា​នៅ​និង​កន្លែង​យ៉ាង​ម្នាក់​ទៀត​រងរបួស​ធ្ងន់​ក្រោយ​ពួកគាត់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុប​គ្នា​ចេញពី​រាំ​លេង​នៅ​ក្លឹប​មួយ​កន្លែង​ហើយ​ជ្រុល ទៅ​បុក​ជាមួយ​រថយន្ត​កូរ៉េ​២​តោន​កន្លះ​ក្នុងទិសដៅ​បញ្ច្រាស់ទឹស គ្នា​យ៉ាង​ពេញទំហឹង ។​
​គ្រោះថ្នាក់​ចរាចរ​ខាងលើ​កើតឡើង​កាលពី​ម៉ោង​ជិត​២​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច មុខ ធនាគារ វឌ្ឈនៈ​២ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ។​

​យុវជន​រងគ្រោះ​ដែល​ស្លាប់​នៅ​កន្លែង​កើតហេតុ​មាន​ពីរ​នាក់ ៖ ទី​១​មានឈ្មោះ សុិន សុគា អាយុ​២១​ឆ្នាំ មុខ​របប កម្មករ​រោងចក្រ អាសយដ្ឋាន ក្នុង​ភូមិ​គោក​ត្រប់ ឃុំ​គោក​ត្រប់ ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ។ ជនរងគ្រោះ​ដែល​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​ទៀត​នោះ នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។​

ម៉ូតូ​រងគ្រោះ​ខាងលើ​ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​ស៊េរី​២០១៧ ពាក់​ស្លាក លេខ កណ្ដាល 1W-8828 ។ ចំណែក​រថយន្ត​បង្ក​ម៉ាក ហុីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក លេខ តាកែវ​3A-1622 ។​

​មិត្តភ័ក្ត​របស់​ជនរ​ង​គ្រោះ​ទាំង​៣​នាក់​ខាងលើ បានឲ្យដឹងថា ពួកគាត់​មាន​គ្នា​៦​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​(​មួយ​គ្រឿង​ជិះ​គ្នា​៣​នាក់​) បាន​ចេញ​ពី​រាំលេង នៅ​ក្លឹប​នៅ​ម្ដុំ​ចោមចៅ ហើយ​ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​បំណង​ត្រឡប់ទៅផ្ទះ​វិញ ខ​ណះ​ជិះ​ជិត​ដល់​កន្លែងកើតហេតុ ភាគី​ម្ខាង​ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង​គ្នា​៣​នាក់ បាន​ឈប់​បត់ជើងតូច ហើយ​ភាគី​ម្ខាង​ជនរងគ្រោះ​៣​នាក់​ខាងលើ​បាន​បន្ត​ទៅ​មុខមុន តែ​អកុសល ជនរងគ្រោះ​ខាងលើ​បាន​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​ហុីយ៉ាន់ដាយ (​ដឹក​អំបិល​) តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ទឹសដៅ​ពី​ត្បូង​ទៅ​ជើង បញ្ច្រាស់ទឹស​គ្នា​យ៉ាង​ពេញទំហឹង បណ្ដាលឲ្យ​ជនរងគ្រោះ​បោកក្បាល​ជាមួយនិង រថយន្ត ស្លាប់​2​នាក់​នៅ​និង​កន្លែង និង​ម្នាក់​ទៀត​រង របួសធ្ងន់​។​

​ក្រោយពេល​កើតហេតុ​ភ្លាមៗ រថយន្ត​បង្ក​បាន​ព្យាយាម​បើក រត់​ហូ​ស​វិទ្យាល័យ​ពងទឹក​បន្តិច​ក៏​ឈប់​រថយន្ត​ទុក​ចោល ហើយ​ចុះ​គេចខ្លួនបាត់​។​ចំណែក​ជនរងគ្រោះ​ដែល​របួសធ្ងន់ ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​បញ្ចូនទៅ​កាន់​មន្ទី​ពេទ្យ​ភ្លាមៗ​ផងដែរ ។​ក្រោយមក សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយ​ទាក់ទង​ទៅ​ជំនាញ​មក​ធ្វើការ​វាស់វែង យក​រថយន្ត​និង​ម៉ូតូ​រងគ្រោះ ទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​គ​របាល​រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។

ចំណែកឯ​សព​ជនរងគ្រោះ​ទាំង​ពីរ សមត្ថកិច្ច​បាន​ទាក់ទង​ទៅ​សាច់ញាតិ​ក្រុមគ្រួសារ​ឲ្យមក​ទទួ​ល យក​ទៅ​ស្រុកកំណើត​៕
​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×