Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មើល UAV វាយលុក​ធុន​ធ្ងន់ អាច​បំបាំងកាយ​របស់​រុស្ស៊ី​

spot_img

​​ទីភ្នាក់ងារ Tass របស់​រុស្ស៊ី ដែល​ដកស្រង់​ប្រភព​ដោយ​យោធា​នៅ​ថ្ងៃ​ទី ៨ ខែកក្កដា ឲ្យដឹងថា ការត្រៀម​ដាក់ឲ្យ​ហោះហើរ​សាកល្បង ដំណាក់កាល​ចុងក្រោយ​ប្រភេទ​យន្តហោះ​គ្មាន​អ្នកបើកបរ​ធុន​ធ្ងន់ (UAV) Okhotnik ផលិត​ដោយ​ក្រុមហ៊ុន Sukhoi នឹង​ត្រូវបាន​អនុវត្ត​នៅ​ចុងឆ្នាំ ២០១៨​នេះ ។

សណ្ឋាគារ UAV វាយលុក​ធុន​ធ្ងន់ Okhotnik ។​

​ព័ត៌មាន​បែកធ្លាយ​ចេញ​ឲ្យដឹងថា UAV នេះ​មាន​ទម្ងន់​ផ្ទុក ២០​តោន ហើយ​ខ្លួន​យន្តហោះ​នឹង​ស្លាប​របស់​វា​ជា​ប្លុក​តែ​១ (flying Wing) ផលិត​ដោយ​វត្ថុ​ធាតុ​ចម្រុះ គ្របដណ្តប់​ដោយ​ស្រទាប់​បំបាំងកាយ (​រ៉ា​ដា​មិន​អាច​ចាប់​បាន​) ហើយ​ហោះហើរ​ក្នុង​ល្បឿន​ដល់​ទៅ 100km/h ។​

​តាម​អ្នកជំនាញ​ពី UAV, Denis Fedutinov , UAV រុស្ស៊ី​នេះ​ស្រដៀង​នឹង​ប្រភេទ UAV ប្រទេសក្រៅ X-47BC (​របស់​ក្រុមហ៊ុន Northrop Grumman) ឬ Phantom (Boeing) ។​

X-47B របស់​អាមេរិក ជា UAV ដំបូង​ត្រូវបាន​ផលិត​ឲ្យ​ហោះហើរ​ឡើង​ពី​នាវា​ផ្ទុក​យន្តហោះ ។​

​ចំណែក Okhotnik របស់​រុស្ស៊ី ត្រូវបាន​ផលិត​សម្រាប់​វាយប្រហារ​ប្រព័ន្ធ​ការពារ​ដែនអាកាស ប្រព័ន្ធ​រ៉ា​ដា ទីបញ្ជាការ​របស់​ខ្មាំងសត្រូវ​នៅ​គ្រា​ចាំបាច់ ៕ ចន្ទ្រា​

spot_img
×