Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ​បាន​ត្រៀម​ទុក​ផែនការ (​ថ្មី​) បង្ការ​ក្នុងករណី​វិធី​ជម្លៀស​ក្មេង​ចេញពី​ល្អាង​បច្ចុប្បន្ន លែង​អនុវត្តបាន​

spot_img

​តាម​នោះ​បំពង់​បូម​ខ្យល់​ធំ​មួយ នឹងត្រូវ​បាន​យកមកប្រើ​ប្រាស់ ក្នុងករណី​ផែនការ​ជម្លៀស​ក្មេងៗ​របស់​ក្រុម​មុជទឹក ពើបប្រទះ​នឹង​ឧបសគ្គ​នោះ ។​

​នៅ​ជើងភ្នំ Nang non ដែល​ជាទី​ឆ្ពោះទៅកាន់​ល្អាង Tham Luang លោក Pairojana Toatong កំពុង​អនុវត្ត​ការ​សាក​ពិសោធន៍​គ្រប់យ៉ាង​ចំពោះ​បំពង់ នីឡុង​-​ក្រណាត់ ដែល​បូម​ខ្យល​ពេញ បំណង​ពិនិត្យមើល​កំរិត​ស្វិត​មាំ​របស់​វា​ពេល​ប៉ះទង្គិច កកិត​នឹង​ថ្ម​រូង​ដ៏​មុត​ស្រួច ហើយ​ថែមទាំង​បត់បែន​ឡើង​ចុះ​… ។​

Independent ដកស្រង់​សម្តី​របស់លោក Sthpanik និយាយថា​៖ «​យើងខ្ញុំ​សង្ឃឹមថា ផែនការ​របស់​យើងខ្ញុំ​ពុំ​ចាំបាច់​ទៀត ។ ប៉ុន្តែ ប្រសិនបើ​តម្រូវ​ឲ្យ​យក​វា​មក​អនុវត្ត​នោះ យើងខ្ញុំ​បាន​ត្រៀម​បំរុង​ជាស្រេច​រួចហើយ​!» ។​

…. នៅក្នុង​ល្អាង​មាន​ក្មេង ៩ នាក់​ទៀត រង់ចាំ​សង្គ្រោះ​ចេញមកក្រៅ ខណៈពេល​រដូវភ្លៀង​កំពុង​គំរាមកំហែង​ធ្វើ​ឲ្យ​ផែនការ​ចាស់ ពុំ​អាច​អនុវត្តបាន ។ ពេលនោះ បំពង់​របស់លោក Pairojana នឹង​ត្រូវបាន​បន្ធូរ​ខ្យល់​បត់ នាំយក​ចូលក្នុង​ល្អាង ។ បន្ទាប់ពី​រៀបរយ​វា​រួច គេ​នឹង​ប្រើប្រាស់​កង្ហារ​មួយ ផ្លុំ​បំប៉ោង​វា​ចេញ​ដល់​ច្រក​ល្អាង ហើយ​វា​នឹងមាន​វិ​ជ្ជ​មាត្រ​ធំ​បំផុត ៧០ សង់ទីម៉ែត្រ ។​

​ម្សិលមិញ បំពង់​នេះ​ត្រូវបាន​គេ​ពង្រាយ​នៅក្នុង​ប្រឡាយទឹក​មួយ ដែល​កំពុង​បង្ហូរទឹក​បូម​ចេញពី​ល្អាង ហើយ​គេ​បត់បែន​វា​ឲ្យ​មាន​សណ្ឋាន​ដូចជា​រូង​ចូល​នៅ​កន្លែង​ក្មេងៗ​អីចឹង ។​

​ក្រោយ​ការសាកល្បង​រួចរាល់ លោក Sthpanik ឲ្យ​ដឹងថា ការដាក់​ពង្រាយ​មធ្យោបាយ​សង្គ្រោះ​នេះ នឹង​ពុំ​ចំណុះ​លើ​អ្នក​មុជទឹក​ទៀត​ទេ ។​

​នាង​ពោល​បន្តថា ក្រុម​មុជទឹក​អនុវត្ត​ភារៈកិច្ច ពួកគេ​នៅថ្ងៃនេះ ប៉ុន្តែ ពួកគេ​បាន​សំណូមពរ​ឲ្យ​ពួក​ខ្ញុំ «​ត្រៀម​ជាស្រេច​» ហើយ​បន្ត​សាក​ពិសោធន៍​បំពង់​នេះ ក្រែងលោ​ផែនការ A និង B ពុំ​ជោគជ័យ​នោះ ។​

​លោក​អភិបាលខេត្ត​ឈៀង​រ៉ៃ លោក Narongsak Osatanakorn បញ្ជូន​ការ​យុទ្ធនាការ​សង្គ្រោះ បាន​ថ្លែង​ក្នុង​ស​ន្និ​សី​ទ្ធ​សារព័ត៌មាន​យប់មិញ​ថា «​ការងារ​របស់​យើងខ្ញុំ​នៅ​ពុំទាន់​សម្រេច ។ យើងខ្ញុំ​នឹង​បន្ត​អនុវត្ត​ភារៈកិច្ច​ឲ្យ​បាន​ជោគជ័យ​ដូច​នៅថ្ងៃនេះ ។ ពួកក្មេងៗ​កំពុង​នៅ​ទីនោះ​» ៕ សូ​យ​ន​

spot_img
×