Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោយ​ក្ដី​អាណិត​ខ្លាំងពេក តារា​ជើងចាស់ ស៊ិន ឧ​ត្ត​ម​ផល្លា នាំយក​អំណោយ​ជូន​គ្រួសារ​លោក ចាន់ សម័យ

spot_img

​បន្ទាប់ពី​ជិ​វ​ភាព​ពិត​ក្រោយ​សិល្បៈ​របស់លោក ចាន់ សម័យ ត្រូវបាន​លាតត្រដាង បានធ្វើឱ្យ​ទស្សនិកជន​ជាច្រើន​ភ្ញាក់ផ្អើល និង​អាណិត​យ៉ាងខ្លាំង ដោយសារតែ​ភាពខ្វះខាត ហើយ​ថែមទាំង​មាន​ជម្ងឺ​ប្រចាំកាយ​ថែមទៀត​ផង ។

​ជាមួយគ្នានេះដែរ ក៏មាន​មិត្ត​សិល្បៈករ​មួយចំនួន​បាន​ចូលរួមចំណែក​ជួយ​ជា​ថវិការ ក៏ដូចជា​របស់របរ​ប្រើប្រាស់​បន្តិចបន្តួច​ផងដែរ ជាក់ស្ដែង​ដូចជា​ថ្ងៃនេះ តារា​ជើងចាស់ ស៊ិន ឧ​ត្ត​ម​ផល្លា បាន​នាំយក​អំណោយ​ជា​ទឹកចិត្ត​ផ្ទាល់ខ្លួន មួយចំនួន ឧបត្ថម​ដល់​ក្រុមគ្រួសារ​របស់លោក ចាន់ សម័យ ហើយ​ជាមួយគ្នានេះ អ្នកនាង ក៏បាន​សរសេរថា «​ថ្ងៃនេះ​នាង​ខ្ញុំ​បានមក​ដល់ផ្ទះ​លោក ចាន់ សម័យ និង​បាន​នាំយក​អំណោយ​ក៏ដូចជា​ថវិកា​ផ្ទាល់ខ្លួន​របស់​នាង​ខ្ញុំ​មក​ជូន​គាត់​និង​ក្រុមគ្រួសារ​។ ក៏​សូម​ថ្លែងអំណរគុណ​ដល់​ប្អូន ម្លិះរួត​កាត់ដេរ ដែល​បាន​ជូន​ថវិកា​ដល់​លោក ចាន់ សម័យ ចំនួន ៤​ម៉ឺន​រៀល និង​ប្អូន Angel Locsin ចំនួន​១៥​ម៉ឺន​រៀល​» ។

​សព្វថ្ងៃ​ក្រុមគ្រួសារ​លោក ចាន់ សម័យ ដោយមាន​កូន ៥​នាក់​ក្នុងបន្ទុក កំពុងស្នាក់នៅ​បន្ទប់​ជួល​ក្នុង​ខែ ១០០​ដុល្លារ នៅ​ម្ដុំ​ស្ពាន​ជ្រោយចង្វារ ៕ សាវុធ

spot_img
×