Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ជួប​បញ្ហា​មួយចំនួន ត្រូវ​នឹងនរ​ប្រឈម​មុខ​ដោះស្រាយ ។ លុយកាក់ ទុកដាក់​កាបូប​ប្រាក់​ឲ្យ​មធ្យ័​ត កុំ​ប្រហែស​អាច​ត្រូវ​ចោរលួច ។ មនោសញ្ចេតនា​មាន​ឱ​រក​ឃើញ​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ រលូន​ល្អ ពុំ​មាន​ឧបសគ្គ ឬ​ការលំបាក់​ណាមួយ​ឡើយ ។ លុយកាក់ គួរ​កែប្រែ​ទំនាក់ទំនង​ឲ្យ​ប្រសើរ​ឡើង​នោះ​ទើប​ជួប​សំណាង​ល្អ​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា​ផ្អែមល្ហែម​។​

​ឆ្នាំ​ខាល ៖ ការងារ មិន​ត្រូវ​ធ្វើការ​ហួសកម្លាំង ប្រយ័ត្ន​មាន​បញ្ហា​សុខភាព ។ លុយកាក់ ល្អប្រសើរ ត្រូវបាន​ថ្នាក់លើ​ក្នុង​គ្រួសារ​ជួយឧបត្ថម្ភ ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំ​ថោះ ការងារ ដោយ​មាន​ការ​សង្វាតរៀន​សូត្រ សកម្ម​ម្ចាស់ការ​ក្នុង​ការងារ ហេតុ​នេះ​អ្នក​ក្លាយជា​មនុស្ស​លេចធ្លោ​បំផុត​ក្នុង​ក្រុមហ៊ុន ។ លុយកាក់ គួរ​បោះទុន​វិនិយោគ​នឹង​ទទួលផល​យ៉ាង​គាប់​ចិត្ត ។ មនោសញ្ចេតនា គួរ​មាន​ពេល​ដើរ​កម្សាន្ត​ជាមួយ​មនុស្ស​ជា​ទីស្រឡាញ់ ដើម្បី​កម្តៅ​មនោសញ្ចេតនា ។​

​ឆ្នាំ​រោង ៖ ការងារ ដោះស្រាយ​ការងារ​ដោយ​ប្រយ័ត្នប្រយែង បញ្ចៀស​ជាប់អន្ទាក់​គូប្រជែង ។ លុយកាក់ មិន​នឹងនរ ចាយវាយ​ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា បញ្ចៀស​ការកើតមាន​ទំនាស់​ជាមួយ​គូស្នេហ៍​ក្នុងថ្ងៃនេះ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ មាន​ការប្រែប្រួល​ច្រើន គួរ​សម្រួល​អារម្មណ៍​ធ្វើការ ។ លុយកាក់ មិន​សូវ​ល្អ ចំណូល​មិន​ស្ថិរភាព ។ មនោសញ្ចេតនា កើតមាន​ទំនាស់​ដោយសា​រ​រឿង​កំប៉ិកកំប៉ុក ។​

​ឆ្នាំ​មមី ៖ ការងារ ល្អ អាច​ដោះស្រាយ​រាល់​បញ្ហា​ដោយ​ងាយស្រួល ។ លុយកាក់ ត្រូវ​កែប្រែ​ទំនាក់ទំនង​ឲ្យ​ប្រសើរឡើង ដើម្បី​បង្ក​ឱកាស​សម្រាប់​ការរកចំណូល​ថែម​។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុខដុមរមនា ។​

​ឆ្នាំ​មមែ​៖ ការងារ ត្រូវ​អត់ធ្មត់ ប្រឹងប្រែង​បន្ថែមទៀត​ទើប​អាច​សម្រេច​ជោគជ័យ ។ លុយកាក់ មានឱកាស​ទិញ​បាន​របស់​ល្អ​តម្លៃថោក ។ មនោសញ្ចេតនា អាច​បាន​ជួប​មនុស្ស​ក្នុង​ក្តី​ស្រមៃ ។​

​ឆ្នាំ​វក ៖ ការងារ រីកចម្រើន ត្រូវបាន​អ្នក​នៅ​ជុំវិញ​កោតសរសើរ​វាយតម្លៃ​ខ្ពស់ ។ លុយកាក់ គួរ​ថ្លឹងថ្លែង​ឲ្យ​ល្អិតល្អន់ មុន​ពេល​សម្រេច​បោះទុន​រកស៊ី ព្រោះ​អាច​ប្រឈម​ការចាញ់បោក ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​រកា ៖ ការងារ ងាយ​ត្រូវ​គេ​រករឿង​ឈ្នានីស ដណ្តើម​ឱកាស​ការងារ ។ លុយកាក់ ថ្ងៃ​នេះ​មិន​ត្រូវ​បញ្ចេញ​ប្រាក់​វិនិយោគ ។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី​កុំ​ឲ្យ​មនុស្ស​ជា​ទីស្រឡាញ់​ត្រូវ​ឈឺចាប់ ។​

​ឆ្នាំចរ ៖ ការងារ ជួប​រឿង​រំខាន​ចិត្តច្រើន ត្រូវ​សម្រួល​ចិត្ត​កុំ​ឆេវឆាវ ។ លុយកាក់ មិន​ត្រូវ​ចាយវាយ​លើស​ពី​ខ្ទង់​ចំណូល​ប្រចាំថ្ងៃ ។ មនោសញ្ចេតនា រីកចម្រើន​ល្អ យល់ចិត្ត​យល់​ថ្លើម​គ្នា​បំផុត ។​

​ឆ្នាំ​កុរ ៖ ការងារ ត្រូវ​ប្រមូលផ្តុំ​បំពេញ​កិច្ចការ​របស់​ខ្លួន​ឲ្យបាន​ល្អកុំ​លូកលាន់​រឿង​អ្នក​ដទៃ ។ លុយកាក់ ជា​ថ្ងៃ​មិន​សមស្រប​សម្រាប់​ការវិនិយោគ​រក​ចំណេញ ។ មនោសញ្ចេតនា គួរ​មាន​ភាព​ជឿជាក់​លើ​គ្នា កុំ​បង្កើត​ការមន្ទិលសង្ស័យ ៕​

spot_img
×