Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្មេងប្រុស​ទី​៥​ម្នាក់​ទៀតហើយ ត្រូវបាន​នាំចេញ​ដោយ​សុវត្ថិភាព និង​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ

spot_img

​ក្មេងប្រុស​បាល់​ម្នាក់​ទៀតហើយ ត្រូវបាន​នាំចេញ​ពី​ក្នុង​រូងភ្នំ Tham Luang នៅវេលា​ម៉ោង​ប្រហែល ៥ ល្ងាច​ថ្ងៃ​ចន្ទ នេះ និង​ក្លាយជា​អ្នក​ទី​៥ ដែល​ត្រូវបាន​ជម្លៀស​ដោយ​សុវត្ថិភាព​ពី​រូង​លិច​ទឹក​នេះ នៅក្នុង​ខេត្ត​ឈៀង​រ៉ៃ ។ នេះ​បើតាម​ប្រភព​មួយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ។​

​ក្មេងប្រុស​ដែល​ឈ្មោះ​របស់គាត់ ពុំ​ត្រូវបាន​បញ្ចេញ​នៅឡើយ ត្រូវបាន​ដឹក​តាម​រថយន្ត​សង្គ្រោះបន្ទាន់ ពី​រូង​នៅក្នុង​ស្រុក Mae Sai មុនពេល​ផ្ទេរ​ទៅកាន់​ឧទ្ធម្ភាគចក្រ ទៅកាន់​មន្ទីរពេទ្យ Chiang Rai Prachanukraw ក្នុងស្រុក Muang ។

​រូបគេ​គឺជា​មនុស្ស​ដំបូង ដែល​បានចេញ​ក្នុង​ថ្ងៃទី​២​នៃប្រតិបត្តិ​ការជម្លៀស​ក្រុម​របស់​ពួកគេ និង​គ្រូបង្វឹក​ម្នាក់​របស់​ពួកគេ​២​ថ្ងៃនេះ ពី​ក្នុង​រូងភ្នំ Tham Luang ទីកន្លែង​ដែល​ពួកគេ​ត្រូវ​ជាប់គាំង​អស់​រយៈពេល ១៥ ថ្ងៃ មកហើយ ។​

កាលពីយប់ថ្ងៃ​អាទិត្យ​ម្សិលមិញនេះ  ៤ នាក់ នៃ​សមាជិក​ក្រុមបាល់ទាត់​របស់គេ ត្រូវបាន​នាំយក​ចេញ​ដាច់ដោយឡែក​ពីគ្នា​ពី​រូង និង​កំពុង​ទទួល​ការព្យាបាល​នៅក្នុង​មន្ទីរពេទ្យ ៕ ឧ​ត្ត​ម​ 

spot_img
×