Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុស​ទី​៦ និង​ទី​៧ ត្រូវបាន​នាំយក​ចេញ​ដោយ​សុវត្ថិភាព និង​ដឹក​ដោយ​ឧទ្ធម្ភាគចក្រ​ទៅកាន់​មន្ទីរពេទ្យ​ឈៀង​រ៉ៃ​

spot_img

​ក្មេងប្រុស​២​បន្ថែមទៀត ត្រូវបាន​នាំចេញ​ពី​ដោយ​សុវត្ថិភាព​ពី​ក្នុង​រូងភ្នំ Tham Luang នៅវេលា​ម៉ោង​ប្រហែល ៧ នៅ​យប់​ថ្ងៃ​ច័ន្ទ​នេះ ។ ពួកគេ​បានទទួល​ការពិនិត្យ​សុខភាព នៅ​មន្ទីរពេទ្យ​វាល​មួយ ដែល​ត្រូវបាន​សង់​នៅក្បែរ​រូងភ្នំ ។​

​ក្មេងប្រុស​ទាំង២​ដែល​ឈ្មោះ​របស់​ពួកគេ​ពុំទាន់​ត្រូវបាន​បញ្ចេញ​ឲ្យ​ដឹង ត្រូវបាន​ដឹក​ដោយ​រថយន្ត​សង្គ្រោះបន្ទាន់ ចេញពី​រូង​នៅក្នុង​ស្រុក Mae Sai មុនពេល​ផ្ទេរ​បន្តទៅ​កាន់​ឧទ្ធម្ភាគចក្រ ទៅកាន់​មន្ទីរពេទ្យ Chiangrai Prachanukraw នៅក្នុង​ស្រុក Muang ។​

​ពួកគេ​បាន​ក្លាយជា​អ្នក​ទី​២ និង​ទី​៣ ដែល​ចេញ​ខាងក្រៅ​រូង នៅក្នុង​ប្រតិបត្តិ​ការសង្គ្រោះ​២​ថ្ងៃនេះ ។ កាលពី​ថ្ងៃអាទិត្យ ៤ នាក់​នៃ​ក្រុម​សមា​ចិក​បាល់ទាត់​របស់​ពួកគេ ត្រូវបាន​នាំយក​ចេញពី​ក្នុង​រូង​ដាច់ដោយឡែក​ពីគ្នា និង​ទទួលបាន​ការព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ឈៀង​រ៉ៃ​ទាំងអស់គ្នា ៕ ឧ​ត្ត​ម​

spot_img
×