Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន Duterte អាច​អូសបន្លាយ​ឋានៈ​របស់ខ្លួន​រហូតដល់​៨​ឆ្នាំ

spot_img

​តាម AFP នៅ​ថ្ងៃ​៩​ខែកក្កដា ពង្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​ហ្វ៊ី​លី​ពី​ន​ត្រូវបាន​ដាក់ជូន​ប្រធានាធិបតី​ប្រទេស​នេះ ដែល​តាម​នោះ​ប្រធានាធិបតី​នឹងត្រូវ​បានប្រគល់​បន្ថែម​សិទ្ធិអំណាច ព្រមទាំង​ឱកាស​ដើម្បី​អូសបន្លាយ​អាណ​ត្ដិ​របស់ខ្លួន​បាន​ដល់​ទៅ​៨​ឆ្នាំ​។​

​តាម​ក្រឹត្យច្បាប់​បច្ចុប្បន្ន ប្រធានាធិបតី Duterte ត្រូវបាន​ចាកចេញ​ពីមុខ​តំណែង​នៅ​ឆ្នាំ​២០២២ ពេលដែល​អាណត្តិ​៦​ឆ្នាំ​របស់លោក​ត្រូវបាន​បញ្ចប់​។ ប៉ុន្ដែ​សំណើ​ផ្លាស់ប្ដូរ​ចំពោះ​ប្រព័ន្ធ​សហព័ន្ធ​ក្នុង​ពង្រាង​ថ្មី​នេះ​នឹង​អាច ឱ្យ​លោក​Duterte រត់ប្រណាំង​ថែម​២​អាណ​ត្ដិ​ទៀត ដែល​ក្នុង​«១​អាណត្តិ​អូសបន្លាយ​រយៈពេល​៤​ឆ្នាំ​»​។​

​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន Rodrigo Duterte

​ពង្រាង​រដ្ឋធម្មនុញ្ញ​នេះ​ចាំបាច់​ត្រូវ​រំលង​ឧបសគ្គ​មួយចំនួន​ទើប​អាច​ក្ល​យ​ជា​ច្បាប់​បាន​។ ក្នុងនោះ​រួមមាន​កិច្ចពិភាក្សា​មួយ នៅក្នុង​រដ្ឋសភា​និង​ការធ្វើប្រជាមតិ​។​

​តាម​ការ​ស្ទាបស្ទង់​ថ្មី​បំផុត​ចំពោះ​មនុស្ស​១២០០​នាក់​បង្ហាញថា មានតែ​ពលរដ្ឋ​ហ្វ៊ី​លី​ពី​ន​៣៧​ភាគរយ​ប៉ុណ្ណោះ​ដែល​គាំទ្រ​ឱ្យធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ខណៈពេល​២៩​ភាគរយ​ប្រឆាំងនឹង​រឿងនេះ​។​ក្នុង​គម្រោង​ពង្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​នេះដែរ ហ្វ៊ី​លី​ពី​ន​នឹងត្រូវ​បាន​បែង​ចែកជា​១៨​តំបន់​ក្នុង​ប្រព័ន្ធ​សហព័ន្ធ ហើយ​តំបន់​នីមួយៗ​នឹងមាន​សិទ្ធិ​ត្រួតពិនិត្យ​ច្រើនជាង​មុន​ចំពោះ​បញ្ហា​ក្នុង​តំបន់​របស់ខ្លួន​៕

សូយន

 

spot_img
×