Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យ​ធំ​មួយ​លើ​កំពង់ផែ​នា​កោះ Bali បណ្ដាលឱ្យ​កប៉ាល់ ទូក​ជាច្រើន​ត្រូវ​ឆេះ​ខ្ទេច​

spot_img

​អគ្គិភ័យ​ដ៏​ធំ​មួយ​បាន​ឆាបឆេះ​រាលដាល​លើ​នាវា​រាប់សិប​គ្រឿង​នៅ​កំពង់ផែ Benoa លើ​កោះ​សម្រាក​កម្សាន្ដ Bali ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃ​៩​កក្កដា​ម្សិលមិញ​នេះ​។ បច្ចុប្បន្ន​មិនទាន់មាន​របាយការណ៍​ពី​ចំនួន​មនុស្ស​ស្លាប់​និង​របួស​នេះ​ទេ​។

កន្លែងកើតហេតុ​​

​ប៉ូលិស​ឱ្យដឹងថា អគ្គិភ័យ​ចាប់ផ្ដើម​ឆាបឆេះ​អំឡុងពេល​កណ្ដាលអធ្រាត្រ ហើយ​បាន​រាលដាល​ទៅកាន់​នាវា​ជិត​៤០​គ្រឿង​។​ក្នុងនោះ​មាន​ទាំង​នាវា​ដឹកទំនិញ​ខ្នាតតូច​។​កងកម្លាំង​ពន្លត់​អគ្គិភ័យ​បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​ទើប​អាច​ពន្លត់​បាន​នៅពេល​ព្រឹក​ថ្ងៃ​ដដែល​។​

​សាក្សី​មួយចំនួន​និយាយថា អគ្គិភ័យ​នេះ​ផ្ដើមចេញពី​ការ​ទុស្សេ​ខ្សែភ្លើង ប៉ុន្ដែ​សមត្ថកិច្ច​កំពុងបើក​ការ​ស៊ើប​អង្ក​តរក​មូលហេតុ​ពិត​៕

សូយន

spot_img
×