Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​បញ្ជា​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បន្ថយ​សំឡេង​ចំពោះ​លោក Trump

spot_img

ក្រុង​ប៉េកាំង​សំណូមពរ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ត្រូវ​ប្រយ័ត្នប្រយែង​ក្នុងការ​ចុះផ្សាយ​ព័ត៌មាន​ពី​លោក​Donald Trump ក្នុង​បរិបទ​ដែល​ទំនាក់ទំនង​ពា​ណិ្ជ​កម្ម​អាមេរិក​-​ចិន កំពុង​តឹងតែង​ខ្លាំង​ឡើង​។​



​ប្រធានាធិបតី​អាមេរិក Donald Trump និង​ប្រធាន​រដ្ឋ​ចិន Xi Jinping

​តាម SCMP ឱ្យដឹងថា ប្រភព​មិន​បញ្ចេញ​ឈ្មោះ​មួយ​បាន​ប្រាប់ៈ «​យើងខ្ញុំ​បានទទួល​បទបញ្ជា​មិន​គប្បី​ប្រើប្រាស់​ពាក្យ សម្ដី​ធ្ងន់ៗ​ចំពោះ​គាត់​(​ប្រធានាធិបតី​អាមេរិក Donald Trump)» នៅ​ថ្ងៃទី​៦​ខែកក្កដា លោក​Trump បាន​កំហិត​ពន្ធ​បន្ថែម​២៥​ភាគរយ​ទៅលើ​មុខទំនិញ​ដែលមាន​តម្លៃ​៣៤​ពាន់​លាន​ដុល្លារ​របស់​ចិន ។​ក្រុង​ប៉េកាំង​បាន​ហៅ​ទង្វើ​នេះ​ថា «​សង្គ្រាម​ពាណិជ្ជកម្ម​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ដ្រ​សេដ្ឋកិច្ច​»​។ ចិន​ក៏បាន​អនុវត្ត​វិធាន​ការតបត​ដូចគ្នា ហើយ​ចោទប្រកាន់​អាមេរិក​បាន​បំពាន​នូវ​បទ​កំណត់​របស់​WTO​។​

​ថ្វីត្បិតតែ​ធ្វើការ​រិះគន់​ដល់​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​រដ្ឋកា​រ​Trump ក្ដី ប៉ុន្ដែ​មន្ដ្រី​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​មិន​ទម្លាក់កំហុស​ឱ្យ​ប្រធានាធិបតី​អាមេរិក​និង​មន្ដ្រី​របស់គាត់​ទេ​។​

​ចំណែក​ភាគី​អាមេរិក​វិញ ប្រធានាធិបតី​Trump ក៏​គេច​ពី​ការរិះគន់​ត្រង់​ចំពោះ​ប្រធាន​រដ្ឋ​ចិន​Xi Jinping ។ លើសពីនេះ​ទៀត​លោក​Trump ច្រើន​សរសេរ​លើ​Twitter ថា រវាង​ពួកគេ​ទាំងពីរ​«​ជានិច្ចកាល​គឺជា​មិត្តភក្ដិ ទោះបី​ប្រការ​អ្វី​កើតឡើង​ក្នុង​ជម្លោះ​ពា​ណិ​ជ្ចក​ម្ម​ក្ដី​»៕

សូយន

spot_img
×