Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលីស​ស្រុក​ត្រាំកក់ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ព្រោះ​ចង់​វាយ​សម្លាប់​ម្តាយបង្កើត​

spot_img

តាកែវ ៖ សមត្ថកិច្ច​នគរបាល​ខេត្តតាកែវ​កសាង​សំណុំរឿង​បញ្ជូន​កូន​អា​កាត់​ញូ​រ​ម្នាក់​ទៅ​តុលាការ​នា​ព្រឹក​ថ្ងៃទី ១៥ វិច្ឆិកា ២០១៧​នេះ ដោយសារតែ​ខឹង​និង​ម្តាយ​ស្តី​បន្តោស កូន​អា​កាត​ញូ​ម្នាក់ចង់​សងគុណ​ម្តាយ​និង​ការវាយ និង​គំរាម​កាប់សម្លាប់ ។​

​ហេតុការណ៍​នេះ​ដែរ ត្រូវបាន​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ បាន​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ពាក់ព័ន្ធ​ករណី​ហិង្សា​ក្នុង​គ្រួសារ នៅ​ភូមិ​រមៀត ឃុំ​ពពេល ស្រុក​ត្រាំកក់ នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​២៣ និង​១៥​នាទី​។​

​លោក ឌុ​ក ធី​យ៉ា អធិការ​ស្រុក​ត្រាំកក់​បាន​ប្រាប់​អោយដឹងថា ជនសង្ស័យ​ឈ្មោះ សួង ឡាយ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ បាន​ប្រដាប់​កាំបិត -​ដែក​ដក​បាន​សំឡុត គំរាម រក​កាប់ និង​វាយ​ទៅលើ​ម្ដាយបង្កើត​របស់​ខ្លួន​ឈ្មោះ​ង៉ែត ថា អាយុ​៤៩​ឆ្នាំ វាយបំផ្លាញ​ពាងទឹក​ចំនួន​០១ ខាប់​ដាក់​ស្រា​ចំនួន​០៣ ខូចខាត​ទាំងស្រុង ។
​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​ប្រាប់ថា​មូលហេតុ​ដែល​គេ​វាយបំផ្លាញ​របស់របរ​ក្នុងផ្ទះ គឺ​ដោយសារ​រូបគេ​(​ជនសង្ស័យ​)​ខឹង​នឹង​ម្តាយ​ស្ដីបន្ទោស​អោយ​ខ្លួន​៕ តាកែវ​

spot_img
×