Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រព័ន្ធ​ផ្សព្វផ្សាយ​ងឿងឆ្ងល់ៈ​ជនរងគ្រោះ​ពេល​យក​ចេញពី​ល្អាង​ភ្នំ​ដែល​ជាប់គាំង​ពុំ​ឃើញ​មាន​ចលនា តែ​ពុំ​ឃើញ​សមត្ថកិច្ច​បកស្រាយ​អ្វី​ឡើយ​

spot_img

លោក Narongsak Osottanakorn បញ្ជាការ​យុទ្ធនាការ​សង្គ្រោះ​ចាប់ផ្ដើម​បើក​សន្និសីទ​កា​សែ​តៈ «​ខ្ញុំ​សុំ​រាយការណ៍​ជា​ផ្លូវការ​អំពី​ការងារ​នៅថ្ងៃនេះ​…​។​ក្នុងឱកាស​នេះ ខ្ញុំ​សូមជម្រាបថា តាំងពី​ម៉ោង​១១​ថ្ងៃត្រង់ យើង​សង្គ្រោះបាន​មនុស្ស​៤​នាក់ ហើយ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដោយ​សុវត្ថិភាព​»​។ អ្នក​ចុងក្រោយ​ត្រូវបាន​បញ្ជូនទៅ​គឺ​នៅវេលា​ម៉ោង​២១:០៣​នាទី​។​

សន្និសីទកាសែត​នៅ​យប់​ថ្ងៃទី​៩​កក្កដា ជុំវិញ​យុទ្ធនា​ការសង្គ្រោះ​

​យុទ្ធនាការ​សង្គ្រោះ​នៅ​ថ្ងៃ​៩ ខែកក្កដា​នេះ​ប្រ​ព្រឹ​ត្ដទៅ​នៅ​ម៉ោង​១១​ថ្ងៃត្រង់ ដោយមាន​ការចូលរួម​របស់​អ្នកស្ម័គ្រចិត្ត​យ៉ាង កុះករ​និង​កងកម្លាំង​បង្គោល​។​

​លោក Narongsak Osottanakorn សង្កត់ធ្ងន់ថា ក្នុង​យុទ្ធនា​ការសង្គ្រោះ​ថ្ងៃទី​ពីរ​នេះ​មាន​អ្នកចូលរួម​ច្រើនជាង ជំនាញ​ជាង​មុន​«​ចំនួន​មនុស្ស​គឺជា​ង​១០០​នាក់ ហើយ​អ្នក​មុជទឹក​១៨​នាក់ ធ្វើឱ្យ​ដំណើរការ​ប្រ​ព្រឹ​ត្ដទៅ​លឿន​ជាង​ពី​ម្សិលមិញ​ជាង​២​ម៉ោង​។​

​ក្រោយពេល​សង្គ្រោះ​មនុស្ស​បាន​សរុប​ទាំងអស់​៨​នាក់ អាជ្ញាធរ​ថៃ​បាន​ផ្អាក​យុទ្ធនាការ​សង្គ្រោះ ហើយនឹង​បន្ដស​ង្គ្រោះ​មនុស្ស​៦​នាក់​ដែល​នៅសល់​។​

​ឧទ្ធម្ភាគចក្រ​ដែល​ដឹក​ជនរងគ្រោះ​ចុងក្រោយ​នៅ​យប់​ថ្ងៃទី​៩ ខែកក្កដា​

​សន្និសីទកាសែត​ប្រ​ព្រឹ​ត្ដទៅ​ក្នុង​បរិយាកាស​រីករាយ​។​លោក Narongsak Osottanakorn ក៏បាន​ឱ្យដឹងថា លោក prayuth chan-ocha នាយករដ្ឋមន្ដ្រី​ថៃ ក៏បាន​ចុះសួរសុខទុក្ខ​បុគ្គលិក​មន្ទីរពេទ្យ និង​ក្មេងៗ​ដែល​បាន​សង្គ្រោះ​ពីរ​ថ្ងៃ​កន្លងមក​។​

​និយាយ​ដល់​ទិសដៅ​អនុវត្តន៍​បន្ដ សមត្ថកិច្ច​ថៃ​និយាយថា​: ថ្ងៃនេះ​យើង​ធ្វើបាន​លឿន​ជាង​ថ្ងៃ​ទីមួយ​ពី​៤​ទៅ​៥​ម៉ោង ហើយ​អំពាវនាវ​អ្នក​ទាំងឡាយ​កុំ​អន្ទះសា ឬ​មន្ទិលសង្ស័យ​ពី​មនុស្ស​៥​នាក់​ដែល​ត្រូវ​សង្គ្រោះ​។​

​សមត្ថកិច្ច​ក៏​សំណូមពរ​ឱ្យ​អធ្យាស្រ័យ ហើយ​ត្រូវ​ដឹងថា មុនពេល​នាំ​ជនរងគ្រោះ​ចេញ​មួយ​លើកៗ​គេ​ត្រូវការ​ពេលវេលា​២០​ម៉ោង​ដើម្បី​បញ្ជូន​បរិក្ខារ​ចាំបាច់​ទៅក្នុង​ល្អាង​ភ្នំ​។​សមត្ថកិច្ច​ពុំមាន​សិទ្ធិ​អន្ដរាគមន៍​ទៅលើ​ការងារ​របស់​ក្រុម​អ្នក​មុជទឹក​ឡើយ ព្រោះ​វា​ជា​រឿង​បច្ចេកទេស​សុទ្ធសាធ​៕

សូយន

Donald Trump

 

 

spot_img
×