Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ្រូបង្រៀន​ម្នាក់ ត្រូវ​ខ្សែ​ឆក់​ស្លាប់​

spot_img

​ភ្នំពេញ ​៖ គ្រូបង្រៀន​ម្នាក់ ត្រូវ​ខ្សែក​ភ្លើង​ឆក់​ស្លាប់ ដោយសារ​ត​ខ្សែភ្លើង​ខុស​បច្ចេកទេស នៅវេលា​ម៉ោង ៣​រសៀល ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៨ ដែល​ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​A៦ ផ្លូវ​ខាង​សារិន ក្រុម​៧ ភូមិ បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​ឈ្មោះ ស៊ូ សុធា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ គ្រូបង្រៀន​នៅ​វិទ្យាល័យ ជា ស៊ីម បឹង​កេងកង ទីលំនៅ​ផ្ទះ​លេខ​៤២ សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។ ជនរងគ្រោះ​បាន​មក​រៀបចំ​ប្រព័ន្ធ​ទឹក នៅផ្ទះ​ជួល​មួយកន្លែង ដែល​ស្ថិតនៅ​ចំណុចកើតហេតុ​ខាងលើ ដោយ​ជនរងគ្រោះ​បានដាក់​ម៉ូទ័រ​បូមទឹក​បន្ថែម ឡើងទៅ​ជា​ន់ទី​១ និង​ជាន់​ទី​២​។ ពេល​ដែល​ជនរងគ្រោះ​ត​ខ្សែភ្លើង ក៏​បាន​ខុស​បច្ចេកទេស បណ្តាលឲ្យឆ​ក់​ស្លាប់​នៅ​កន្លែងកើតហេតុ​តែ​ម្តង​។​

​សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​បច្ចេកទេស​វិទ្យសាស្ត្រ និង​គ្រូពេទ្យ​តុលាការ មក​ពិនិត្យ​លើ​សាកសព​ជនរងគ្រោះ​ដោយ​បាន​បញ្ជាក់ថា ជនរងគ្រោះ​ខាងលើ​ពិតជា​ស្លាប់​ដោយ​ឆក់​ខ្សែភ្លើង​ប្រាកដ​មែន​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×