Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ភ្លើង​ឆក់​ក្មេង​ម្នាក់​ស្លាប់ ពេល​យក​ដែកគោល​ដោត​ក្នុង​ព្រឺ​ភ្លើង​

spot_img

​ពោធិ៍សាត់ ៖ ក្មេងប្រុស​ម្នាក់ បាន​យក​ដែកគោល​ដោត​ក្នុង​ព្រឺ​ភ្លើង បណ្តាលឲ្យឆ​ក់​ស្លាប់ កាលពី ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​របស់​ខ្លួន​នៅ​ចំណុច​ភូមិ​ពិត​ត្រង់ ឃុំ​ត្រពាំង​ជ​ង ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ខណៈ​ឪពុកម្តាយ​ទៅ​ផ្សារ ទុក​កូន​ឲ្យនៅ​ជាមួយ​ជីដូ​នឯផ្ទះ ។​

​បើ​តាម​ការរៀបរាប់រ​បស់​ម្តាយ​ក្មេងរងគ្រោះ បាន​ប្រាប់​សមត្ថកិច្ច​ឱ្យដឹងថា ក្មេងប្រុស​រងគ្រោះ​ឈ្មោះ បូ សាន អាយុ​២​ឆ្នាំ ត្រូវ​ច​ន្ត​រភ្លើង​ឆក់​ស្លាប់ ។ មុនពេល​កើតហេតុ រូបគាត់​បាន​ឱ្យ​ប្តី​ខ្លួន​ឌុ​ក​ទៅ​ផ្សារ​ទិញ​ម្ហូប និង​អីវ៉ាន់​មួយចំនួន ហើយ​បាន​ទុក​កូន​ឱ្យនៅ​ជាមួយ​ជីដូន​។ លុះ​មកដល់​ផ្ទះ​ស្រាប់តែ​ឮ​អ្នកស្រុក​និយាយ​ប្រាប់​ថា កូន​របស់​គាត់​ត្រូវ​ច​ន្ត​រភ្លើង​ឆក់​ស្លាប់បាត់ប​ង់​ជីវិត និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​កន្លែងកើតហេតុ និង​ធ្វើ​ការស្រាវជ្រាវ ឃើញថា កុមា​រងគ្រោះ​ស្លាប់​ដោយ​រូបគេ​យក​ដែកគោល​ដោត​រុន​ព្រី​ភ្លើង ទើប​បណ្តាលឱ្យ​ចរន្តអគ្គិសនី​ឆក់​ស្លាប់​បាត់បង់​ជីវិត​បែបនេះ ។​

​ករណី​នេះ​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​បាន​អំពាវ​ឱ្យ​មាតា បិតា​គ្រប់រូប មិន​ត្រូវ​ធ្វេសប្រហែស​ទុក​កូន​តូចៗ​ឱ្យនៅ​ជាមួយ​ជីដូន ជីតា​មាន​វ័យ​ជរា ឬ​ឱ្យ​នៅ​ជាមួយ​បងប្អូន​តូចៗ និង​ទុក​ឱ្យ​តែ​ម្នាក់ឯង​នោះទេ ត្រូវមាន​ការប្រុងប្រយ័ត្ន​ជានិច្ច​ក្នុង​ការថែទាំ​ក្មេង​តូចៗ ដែលជា​កូន​របស់​លោក​អ្នក ដើម្បី​ជាសផុត​ពី​ការគ្រោះថ្នាក់​ដូច​ក្មេងប្រុស​រងគ្រោះ​ខាងលើ ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×