Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោងចក្រ​ម្ជុល ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ​សម្ភារៈ​ខ្ទេច​អស់​ទាំងស្រុង​

spot_img

​ភ្នំពេញ ​៖ រោងចក្រ​ផលិត​ម្ជុល នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវបាន​ភ្លើង​ឆេះ​បំផ្លាញ​ទ្រព្យសម្បត្តិ​សម្ភារៈ​ខ្ទេច​ទាំងស្រុង ទោះបីជា​សមត្ថកិច្ច​បាន ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់ ៤១​គ្រឿង និង​ឡានទឹក​អស់ ៤៦​ឡាន​ចេញ​ជួយ​អន្តរាគមន៍​យ៉ាងណាក្តី​។​

​បើ​យោងតាម​របាយការណ៍ នាយកដ្ឋាន​បង្ការ និង​ពន្លត់​អគ្គិភ័យ នៃ​ក្រសួង​មហាផ្ទៃ នៅ​យប់​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ បានបញ្ជាក់​ថា ករណី​អគ្គិភ័យ​ឆាបឆេះ​រោងចក្រ​ផលិត​ម្ជុល នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ខ្ទេច​ទាំងស្រុង​។ នៅ​ម៉ោង ២៖២០​នាទី​រសៀល​ថ្ងៃ​នេះ រោច​ក្រ​ផលិត​ម្ជុល​ឈ្មោះ មិ​កូដុ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​ភ្លើង​ឆេះរ​ទេះ​ខាងលិច សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវ​ភ្លើង​ឆេះ​។

រោងចក្រ​នេះ​ជា​ប្រភេទ​សំណង់ ថ្ម​ប្រក់​ស័ង្កសី ទំហំ ៤៥​ម៉ែត្រ​គុណ​នឹង​៦៩​ម៉ែត្រ មាន​ម្ចាស់​ឈ្មោះ គីម សុវណ្ណ​ភូមិ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ អ្នក​ចាត់ការ​ទូទៅ និង​ពាណិជ្ជកម្ម​អន្តរជាតិ (​តំណាង​រោងចក្រ​)​។​

​មូលហេតុ នៃ​ការឆេះ​នេះ ត្រូវបាន​សមត្ថកិច្ច​កំណត់​ថា បណ្តាលមកពី​ឆ្លង​ចរន្ត​អគ្គិសនី ដែល​បណ្តាលឲ្យ​ខូចខាត​ឆេះ​រោងចក្រ​អស់ រួមទាំង​សម្ភារៈ​មួយចំនួន រួមមាន ម៉ាស៊ីន​ដោត​ម្ចុល​ចំនួន ១០​គ្រឿង ម៉ាស៊ីន​ជ្រលក់​ពណ៌​ចំនួន ៣​គ្រឿង ម៉ាស៊ីន​រែង​ម្ចុល​ចំនួន ១​គ្រឿង ម៉ាស៊ីន​សម្ងួត​ម្ចុល​ចំនួន ៣​គ្រឿង ឆេះ​ផលិតផល​សម្រេច​អស់ ១០០​ភាគរយ​។​

​ករណី​គ្រោះ​អគ្គិភ័យ​នេះ ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល ដល់​រោងចក្រ​ដែល​នៅ​ក្បែរ​ខាង និង​មិន​បណ្តាលឲ្យ​មាន​អ្នកស្លាប់ ឬ​របួស​ឡើយ ហើយ​ត្រូវ​បាន​ពន្លត់​ចប់​នៅ​ម៉ោង ៤៖០០​នាទី​ល្ងាច នា​ថ្ងៃ​ដដែល​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×