Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាប់ពេជ្រ​ដ៏​ធំ​ត្រូវ​បាន​លក់​ក្នុងតម្លៃ ៣៤​លាន​ដុល្លារ​

spot_img

​ត្បូង​ពេជ្រ​១​គ្រាប់​មាន​ពណ៌ D ថ្លាឈ្វេង​ត្រូវបាន​ច្នៃ​យ៉ាង​ល្អិតល្អន់​ត្រូវ​បាន​លក់​ក្នុងតម្លៃ ៣៤​លាន​ដុល្លារ ដែល​ជា​តម្លៃ​ឯកទគ្គកម្ម​មួយ​លើ​ពិភពលោក នៃ​ប្រភេទ​ត្បូង​ពេជ្រ​នេះ​។​ត្បូង​ពេជ្រ ១៦៣,៤១Carat ពណ៌ D ត្រូវ​បាន​ភ្ជាប់​នឹង​ខ្សែ​កដាំ​ត្បូង​មរកត និង​ពេជ្រ​មានឈ្មោះ​ថា “The Art of Grisogono”​។ លក់​បាន​តម្លៃ​ជិត​៣៤​លាន​ដុល្លារ ក្នុង​ការដេញថ្លៃ នៃ​ក្រុមហ៊ុន Christie’s នៅ Genera (​ស្វីស​) កាល​ពី​ម្សិលមិញ​។​

ខ្សែក The Art of Grisogono

​ពណ៌ D ជា​ក្រុម​ពណ៌​ខ្ពស់បំផុត នៃ​ត្បូង​ពេជ្រ ពោល​គឺ​ត្បូង​ពេជ្រ​នោះ​វា​ថ្លាឈ្វេង ហើយ​សស្គុះ​។ ពេជ្រ​ប្រភេទ​នេះ កម្រ​ប្រទះ​ណាស់​។ ជាមួយ​តម្លៃ​ចាប់ផ្តើម ២០​លាន​ដុល្លារ ចុង​ក្រោយ​វា​បាន​ជួប​ម្ចាស់​ថ្មី​ដែល​មិន​បញ្ចេញ​ឈ្មោះ​តាមរយៈ​ទូរស័ព្ទ​។​

ពីឆ្វេង​ទៅ​ពេល​ពុំទាន់​ច្នៃ ក្រោយពេល​ច្នៃ​រួច និង​ត្រូវបាន​ភ្ជាប់​ជាមួយ​ខ្សែក​មរកត​លាយ​ពេជ្រ​។​

​​ប៉ុន្តែ​ចំពោះ​អ្នកឯកទេស​វិញ​តម្លៃ ៣៤​លាន​ដុល្លារ សម្រាប់ “​រចនាបថ​ដ៏​ស្អាត តាមរយៈ​ទឹកដៃ​ដ៏​ប៉ិនប្រសប់​” គឺ​នៅ​ទាប​ទេ​។ តាម​លោក Tobias Korminel ជា​មេដឹកនាំ​ក្រុមហ៊ុន​ពេជ្រ​ចំនួន ៧៧ បាន​មានប្រសាសន៍ថា តាមពិត​ទៅ​លោក​ស្មានថា នឹង​មាន​តម្លៃ​ដល់​ទៅជិត ៥០​លាន​ដុល្លារ​ឯណោះ​។​

​គួររំលឹកថា មុន​ពេល​ច្នៃ វា​មាន​ទំហំ ៤០២,២ carat ត្រូវ​គេ​រកឃើញ​នៅ​រ៉ែ​ពេជ្រ Lulo ប្រទេស Angola ។ គេ​បាន​ប្រើពេល ៦​ខែ ៕ សូ​យ​ន​

spot_img
×