Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន 5​នាក់ ពី​បទ​ជួញដូរ សារធាតុ​ញៀន​

spot_img

​កណ្តាល ​៖​ សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង ឃាត់ខ្លួន​មនុស្ស 5​នាក់ ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។ ប្រតិបត្តិការ​នេះ ធ្វើឡើង​នៅ​ថ្ងៃ ច័ន្ទ ១២​រោច ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ៩ ខែ កក្ត​ដា ឆ្នាំ​២០១៨ វេលា​ម៉ោង ១១​និង​៣០​នាទី នៅ​ចំណុច​ភូមិ​គោក​អណ្តែត ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត​កណ្តាល ។​

​ជនសង្ស័យ ៖​ចំនួន ៨​នាក់ ១ / ឈ្មោះ ឃឹម បុល ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ គោក​អណ្តែត ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត​កណ្តាល (​អ្នកជួញដូរ​) ឃាត់ខ្លួន ។ ២ / ឈ្មោះ សឿន ស៊ីម ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​ភូមិ ទួល​សុ​ភី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្តាល (​អ្នកជួញដូរ​) ឃាត់ខ្លួន ។ ៣ / ឈ្មោះ ព​យ ផានិត ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្មាន ទីលំនៅ​បច្ចុប្បន្ន​ភូមិ គោក​អណ្តែត ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត​កណ្តាល (​អ្នកជួញដូរ​) ឃាត់ខ្លួន ។ ៤ / ឈ្មោះ ម៉ឺន ប៊ុន​សែន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ​រោងចក្រ ទីលំនៅ​បច្ចុប្បន្ន​ភូមិ ទួល​ក្រាំង ឃុំ​ក្រាំង​យ៉ូវ ស្រុក​ស្អាង ខេត្ត​កណ្តាល (​អ្នកប្រើប្រាស់​) ឃាត់ខ្លួន ។​៥ / ឈ្មោះ សោម សាត ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ​រោងចក្រ ទីលំនៅ​បច្ចុប្បន្ន​ភូមិ គោក​អណ្តែត ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត​កណ្តាល (​អ្នកប្រើប្រាស់​) ឃាត់ខ្លួន ។​៦ / ឈ្មោះ ដូង សី ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​ភូមិ គោក​អណ្តែត ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត​កណ្តាល (​អ្នកជួញដូរ​) គេចខ្លួន ។ ៧ / ឈ្មោះ នួន ក្បាល​ឡាន ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​ភូមិ គោក​អណ្តែត ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត​កណ្តាល (​អ្នកជួញដូរ​) គេចខ្លួន ។ ៨/​ឈ្មោះ​ពយ រិត​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ​(​គេចខ្លួន​) អ្នកជួញដូរ​មាន​ទីលំនៅ​ភូមិ​គោក​អណ្ដែត ឃុំ​ស្អាង​ភ្នំ​។​

​វត្ថុតាង​ចាប់​យក​រួមមាន​៖ ១ / ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន​១៨​កញ្ចប់ ក្នុងនោះ ធំ ០៣​កញ្ចប់ និង​តូច ១៥​កញ្ចប់ ។ ២ / សំភារៈ​វេច​ខ្ចប់ និង​ប្រើប្រាស់​មួយចំនួន ។​

​នៅ​ថ្ងៃ​ទី​ខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ​ល្អ​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​កើតហេតុ​ខាងលើ ភ្លាម​នោះ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​សហកា​រណ៍​ជាមួយ​កម្លាំង​ប៉ុស្ដិ​ស្អាង​ភ្នំ​និង​កម្លាំង​ប៉ុស្ដិ​ក្រាំង​យ៉ូវ​ចុះ​ដល់​ចំណុច​កើតហេតុ​បាន​ធ្វើ​ការឃាត់ខ្លួន ជនសង្ស័យ​ចំនួន ៥​នាក់ រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន ១៨​កញ្ចប់ ក្នុងនោះ ធំ ៣​កញ្ចប់ , តូច​១៥​កញ្ចប់ និង​ឧបករណ៍​សម្រាប់​វេច​ខ្ចប់ ប្រើប្រាស់​មួយចំនួន ។​
​ចំណែក​ជនសង្ស័យ​ចំនួន ៣​នាក់ បាន​គេចខ្លួន​បាត់ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ ឃឹម បុល បាន​សារភាព​ថា ខ្លួន​ទិញ​គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន ១​កញ្ចប់​ធំ តម្លៃ​២០០០០០​រៀល​ពី​ឈ្មោះ នួន ក្បាល​ឡាន នៅ​ចំណុច​ភូមិ​គោក​អណ្តែត​ឃុំ​ស្អាង​ភ្នំ ដើម្បី​យក​មក​វេច​ខ្ចប់​លក់​បន្ដ ក្នុង​១​កញ្ចប់​តម្លៃ ៣០០០០​រៀល​។ ឈ្មោះ ព​យ ផានិត បាន​សារភាព​ថា ម្សិលមិញ (៨.០៧.២០១៨) ឈ្មោះ ឃឹម បុល បាន​អោយ​គ្រឿងញៀន​(​ម៉ា​ទឹកកក​) ចំនួន ៦​កញ្ចប់​តូច មក​ខ្លួន ដើម្បី​យកទៅ​លក់​ឲ្យគេ​មិន​ស្គាល់​ឈ្មោះ ក្នុង​១​កញ្ចប់​តូច តម្លៃ ៣០០០០​រឿ​ល លក់​អស់ ចំនួន ៦​កញ្ចប់ ឈ្មោះ ឃឹម បុល ឲ្យ​គ្រឿងញៀន​(​ម៉ា​ទឹកកក​) ចំនួន​១​កញ្ចប់​មក​ខ្លួន ដើម្បី​ជក់ ឈ្មោះ​ពយ ផានិត​អះអាងថា​គ្រឿងញៀន​ខាងលើ គឺ​៣​កញ្ចប់​ធំ​ជា​របស់​ឈ្មោះ​នួន ក្បាល​ឡាន​និង​១៥​កញ្ចប់​តូច ជា​របស់​ឈ្មោះ​ព​យ រិត​(​បង​បង្កើត​)​។ ចំណែក​ឈ្មោះ​សឿន​ស៊ីម​ជា​អ្នកលក់​គ្រឿងញៀន ឲ្យឈ្មោះ​ក្បាល​ឡាន​និង​ជួយ​វេច​ខ្ចប់​ឲ្យឈ្មោះ​ព​យ រិត​។​

រីឯ​ឈ្មោះ​ម៉ឺន ប៊ុន​សែន​និង​ឈ្មោះ​សោម សាត​បាន​សារភាព​ថា ខ្លួន​ប្រើប្រាស់​គ្រឿងញៀន​។​

បច្ចុប្បន្ន​ជនសង្ស័យ​ចំនួន ៥​នាក់ បាន​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​បន្ដ​អនុវត្ដ​តាម​នីតិវីធី ៕ ​ដោយ ​៖ ​កូឡាប​

 

spot_img
×