Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​បូម​ខ្សាច់​ម្នាក់​ឆក់​ខ្សែភ្លើង​ស្លាប់ ក្នុង​សាឡង់​បូម​ខ្សាច់​ក្រុមហ៊ុនធី គីម​លាង​

spot_img

ភ្នំពេញ ៖ កម្មករ​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ធី គីម​លាង​ម្នាក់ ដក​ឌុយ​ចេញ​ពីព្រី​ភ្លើង បណ្ដាល​អោយ​ឆក់​ស្លាប់​ភ្លាមៗ នៅលើ​សា​ឡង់​បូម​ខ្សាច់​តែម្ដង​។​

ហេតុ​ការ​នេះ​បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​និង​រថយន្ត​សង្គ្រោះ​បន្ទាន់ កាល​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៩ ខែ កក្ដ​ដា ឆ្នាំ ២០១៨​នៅ​ចំណុច​សាឡង់​បូម​ខ្សាច់​មាត់ទន្លេ ស្ថិតនៅ​ភូមិ​កោះ​និរោ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ។​

​ជនរងគ្រោះ​មានឈ្មោះ ឡា យាំង​ថាវ​ជនជាតិ​វៀតណាម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​មុខរបរ​កម្មករ​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ធី គីម​លាង ស្នាក់​នៅ​បន្ទប់​ជួល​ផ្លូវលំ ស្ថិតនៅ​ភូមិ​កោះ​និរោ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​ត្រូវ​ឆ្លង​ចរន្ត​អគ្គីសនី​បណ្ដាលអោយ​ស្លាប់ ។​

​សមត្ថកិច្ច​បាន​ប្រាប់អោយដឹង​ថា ដោយ​មាន​ករណី​កម្មករ​របស់​ក្រុមហ៊ុន​បូម​ខ្សាច់ មិន​ប្រយ័ត្ន​ដក​ឌុយ​ចេញ​ពីព្រី​ភ្លើង​បណ្តាលអោយ​ឆក់​ស្លាប់ ក្រោយ​កើតហេតុ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​មានជ័យ មក​សង្គ្រោះ​ដែរ តែ​មិន​អាច​ជួយ​បាន​ក៏​ដាច់ខ្សល់​ស្លាប់ ក្រោយមក​ក៏​ទំនាក់ទំនង​ការិយាល័យ​នគរបាល​ផ្នែក​បច្ចេកទេស​កោសល្យវិច័យ​ស្នងការ​រាជធានី​ភ្នំពេញ ចុះមក​ត្រួតពិនិត្យ​សព​បុរស​ជា​ជនជាតិ​វៀតណាម ៕ ​ដោយ​៖​កូឡាប​

spot_img
×