Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​៦៤​ខ្នង​នៅ​ភូមិ​មិត្តភាព​

spot_img

​ភ្នំពេញ ​៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៦៤​ខ្នង ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់ បើទោះបីជា​មាន​រថយន្ត​ពន្លត់​អគ្គីភ័យ​មកពី​អង្គភាព​ផ្សេងៗ​រាប់​សិប​គ្រឿង​មក​ជួយ​អន្តរាគ​ម​ន៍​បាញ់​ទឹក​ពន្លត់​ក៏ដោយ កាលពី​វេលា​ម៉ោង ៣​ទៀប​ភ្លឺ ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ក្រុម​១៧ ភូមិ​មិត្តភាព សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ​។​

មន្ត្រី​ប៉ូលីស​មូលដ្ឋាន​បានអោយដឹងថា អគ្គីភ័យ​នេះ​បណ្តាលមកពី​ឆ្លង​ចរន្ត​អគ្គីសនី ចេញពី​ផ្ទះ​ឈ្មោះ ស៊ិន យិន អាយុ ៥៦​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប ប្រពន្ធ​ឈ្មោះ រ៉ា វី អាយុ ៥៥​ឆ្នាំ មុខរបរ លក់ដូរ​។​

អគ្គីភ័យ​នេះ​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​អស់​ទាំងស្រុង ចំនួន ៦៤​ខ្នង​ផ្ទះ ស្មើនឹង ៦៤​គ្រួសារ ខូចខាត​សម្ភារៈ​អស់​ជាច្រើន តែ​មិន​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ឡើយ​។​

ក្នុង​ប្រតិបត្តិការ​នេះ មាន​រថយន្ត​ពន្លត់​អគ្គីភ័យ​មកពី​អង្គភាព​មួយ​ចំនួន​ជួយ​អន្តរា​គម​ន៏​បាញ់​ទឹក​ចំនួន ៣២​គ្រឿង ក្នុងនោះ​រួមមាន រថយន្ត​របស់​ស្នងការ​រាជធានី​ភ្នំពេញ ២២​គ្រឿង ប្រើប្រាស់​ទឹក​អស់ ១១០​ជើង​, ខណ្ឌ​ជ្រោយចង្វារ ៦​គ្រឿង ប្រើប្រាស់​ទឹក​អស់ ១០​ជើង​, ខណ្ឌ​ឫស្សីកែវ ១​គ្រឿង ប្រើប្រាស់​ទឹក​អស់ ៣​ជើង​, ក្រសួងមហាផ្ទៃ ៣​គ្រឿង ប្រើប្រាស់​ទឹក​អស់ ៦​ជើង​និង​ម៉ា​រី​ន​របស់​ចរាចរណ៍​ជើង​ទឹក ២​គ្រឿង ៕​ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×