Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តិច​ច្រឡំ​ថា​មនុស្ស​ក្រមួន​! អ្នកកាសែត​ត្រូវ​មហាជន​ចាប់​ដាក់ទណ្ឌកម្ម​វាយដំ និង​បាត​ភក់​យ៉ាង​ចាស់ដៃ បន្ទាប់​តាម​ទាន់​រួមរ័ក​ជាមួយ​ប្រពន្ធ​គេ​ (វីដេអូ)

spot_img

​អ្នកសារព័ត៌មាន​ម្នាក់ ត្រូវបានធ្វើ​ឲ្យ​អាម៉ាស់​តាមរយៈ​ការដាក់ទណ្ឌកម្ម​នៅ​ទីកន្លែង​សាធារណៈ បន្ទាប់ពី​បុរស​វ័យ​ចំណាស់​រូបនេះ ត្រូវបាន​គេ​តាម​ទាន់​កំពុង​រួមភេទ​ជាមួយ​ប្រពន្ធ​គេ​ម្នាក់ ។​

​ប្រជាពលរដ្ឋ​បាន​ថតរូប​កាត​ធ្វើការ (ID card) របស់​បុរស​រូបនេះ និង​បានដឹងថា គាត់​មានឈ្មោះ Clayton Masekesa មកពី​ហ្ស៊ី​ម​បា​វ៉េ ដែល​ធ្វើការ​នៅ​អង្គភាព​កាសែត Newsday ។​

​មួយ​ក្នុងចំណោម​វីដេអូ​ដែល​គេ​កត់ត្រា បង្ហោះ​ឡើង​បណ្តាញ​សង្គម បានបង្ហាញ​ឲ្យ​ឃើញ​បុរស​អ្នកកាសែត​រូបនេះ ត្រូវបាន​បង្ខំ​ឲ្យ​រមៀល​ខ្លួន​នៅក្នុង​ដី​ភក់ ខណៈ​ហ្វូងមនុស្ស​បញ្ចេញ​នាំគ្នា​ចំអក​ឡាក់​គាត់ ។ នៅពេល​គាត់​ក្រោក​ពី​ដី​ភក់ ពួកគេ​ក៏បាន​យក​ដី​ភក់​បាត​លើ​មុខ​, ដៃ និង​សម្លៀកបំពាក់​របស់ Masekesa ។​

Masekesa ត្រូវបាន​តាម​ទាន់​កំពុង​រួម​រ័ក្ស​ជាមួយ​ប្រពន្ធ​អគ្គលេខាធិការ​ក្លឹប​បាល់ទាត់ គឺ​លោក Soul Tom ។ ហើយ​ប្តី​របស់​ស្ត្រី​នេះ ក៏ត្រូវ​បានដឹងថា​គឺជា​មនុស្សម្នា​ក់មាន​ទំនាក់ទំនង​ល្អ​នឹង Masekesa ផងដែរ ។​

​អ្នកសារព័ត៌មាន​រូប​នេះ ត្រូវបាន​គេ​រាយការណ៍​ថា ត្រូវបាន​តាម​ទាន់​ដោយ​ប្តី​របស់​ស្ត្រី​ពុំ​ត្រូវបាន​បញ្ចេញ​ឈ្មោះ​នោះ នៅឯ​ផ្ទះ​របស់​ពួកគេ មុនពេល​នាំខ្លួន​ទៅកាន់​កន្លែង​ទីសាធារណៈ ដើម្បី​ដាក់ទណ្ឌកម្ម​បែប​ស្ទៃ​ល៍​យោធា​មួយ​នេះ ៕ ឧ​ត្ត​ម​

spot_img
×