Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាជន​អូស្ត្រាលី​ភាគច្រើន​បោះឆ្នោត​គាំទ្រ​ការ​រៀបការ​ភេទ​ដូចគ្នា​

spot_img

​ប្រជាជន​អូស្ត្រាលី​ដ៏​ច្រើន​លើសលុប បាន​បោះឆ្នោត​គាំទ្រ​ឲ្យមាន​ការរៀបកា​រ​ភេទ​ដូចគ្នា ហើយ​បើ​តាម​ការិយាល័យ​ស្ថិតិ​អូស្ត្រាលី​បានឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា ៦១​ភាគរយ​នៃ​ប្រជាជន​អូស្ត្រាលី បាន​បោះឆ្នោត​គាំទ្រ​ដល់​ការ​រៀបការ​ភេទ​ដូចគ្នា និង​មាន​តែ ៣៨​ភាគរយ​ប៉ុណ្ណោះ​មិន​គាំទ្រ​។​

​ប្រជាជន​អូស្ត្រាលី​ច្រើនជាង ១២,៧​លាន​នាក់​ទូទាំង​ប្រទេស ឬ​ស្មើ ៧៩,៥​ភាគរយ​នៃ​ប្រជាជន​សរុប បាន​ចូលរួម​ធ្វើ​ប្រជាមតិ​គ្រប់​រដ្ឋ​ទាំងអស់ និង​បាន​ផ្តល់​ការគាំទ្រ​ចំពោះ​ការ​រៀបការ​ភេទ​ដូចគ្នា​។​

​ក្រោយ​ពេល​ប្រកាស​លទ្ធផល នាយករដ្ឋមន្ត្រី​អូស្ត្រាលី Malcolm Turnbull បាន​និយាយថា មាន​ការផ្តល់​ការគាំទ្រ​មាន​ច្រើន​លើសលុប ហើយ​លោក​បាន​ស្នើឲ្យ ការ​រៀបការ​ភេទ​ដូចគ្នា មាន​ភាពស្របច្បាប់​មុន​ថ្ងៃបុណ្យ​គ្រីស​ម្មឺស (Christmas) ចូលមក​ដល់​។​

​អ្នកនយោបាយ​អូស្ត្រាលី ត្រូវបាន​គេ​រំពឹងថា នឹង​ធ្វើ​ការពិភាក្សា​នៅ​សប្ហាហ៍​នេះ​លើ​សេចក្តីព្រៀងច្បាប់​ដើម្បី​ធ្វើឲ្យ​ការរៀប​ការភេទ​ដូចគ្នា​នៅក្នុង​ប្រទេស​មាន​ភាព​ស្រប​ច្បាប់​៕ សុភ័ក្ត្រ​

spot_img
×