Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រៀវ​ណាស់​! ស្ត្រី​ម្នាក់​នេះ ពិតជា​ធ្វេសប្រហែស​មែន​! ឲ្យ​កូន​រត់​លេង​លើផ្លូវ ប៊ិះ​ត្រូវ​រថយន្តបុក​ស្លាប់ (​មាន​វីដេអូ​)

spot_img

​ស្ត្រី​ម្នាក់​នេះ​ប្រហែល​ជា​ម្តាយ​ដែល​មាន​ការធ្វេសប្រហែស​លើ​លោក​ហើយ​មើលទៅ​! នៅលើ​ដងផ្លូវ​ដែល​កំពុង​មាន​រថយន្ត​បើក​លឿនៗ គាត់​បែរជា​មិន​ព្រម​កាន់​ដៃ​កូន​ឲ្យ​ជាប់ តែ​បែរជា​ឲ្យ​កូន​រត់​លេង​តាម​អំពើ​ចិត្ត ហើយ​ការធ្វេសប្រហែស​របស់​គាត់ ប៊ិះ​នឹង​ធ្វើឲ្យ​គាត់​បាត់បង់​កូន​ម្នាក់​មួយ​ប៉ព្រិចភ្នែក​។​

​បើ​តាម​វីដេអូ ស្ត្រី​ម្នាក់ និង​កូន​ស្ត្រី​កំពុងតែ​ដើរ​លើ​ចិញ្ចើម​ផ្លូវ​ខាងស្តាំ ខណៈ​ដែល​លើ​ដងផ្លូវ​កំពុង​មាន​រថយន្ត​ធ្វើដំណើរ​យ៉ាង​មមាញឹក​។ ស្ត្រី​ម្នាក់​នោះ​ពិតជា​មាន​ការធ្វេសប្រហែស​មែនទែន ដោយ​មិន​យកចិត្តទុកដាក់​ចំពោះ​កូន​នោះ​ទេ ដោយ​លែងដៃ​នាង​ឲ្យ​រត់លេង​។​

​នៅពេល​ម្តាយ​លែង​ដៃ កូនស្រី​តូច​នោះ​បាន​សម្រេច​រត់​ឆ្លងកាត់​ផ្លូវ​ភ្លាម ប៉ុន្តែ​នាង​មិន​បាន​ដឹង​ថា​រថយន្តក្រុង​កំពុង​ធ្វើដំណើរ​មក​នោះ​ទេ ហើយ​នៅពេល​នាង​រត់​ដល់​ពាក់​កណ្តាល​ទ្រូងផ្លូវ នាង​ក៏​កំពុងស្ថិត​នៅ​ជិត​សេចក្តីស្លាប់​ផងដែរ ដោយ​រថយន្ត​ក្រុង​មួយ​បើក​មក​យ៉ាង​លឿន​។​

​ជា​សំណាងល្អ អ្នកបើក​រថយន្ត​ក្រុង​មាន​ស្មារតី​ល្អ និង​អាច​មើល​ឃើញ​ក្មេងស្រី​តូច​នោះ​ពី​ចំងាយ​ហើយ​អ្នកបើកបរ​ក៏​បាន​ចាប់​ប្រាំង​ជាប់ ប៊ិះ​នឹង​បុក​នាង​ទៅ​ហើយ​។ កូនៗ​គឺជា​របស់​ដ៏​មានតម្លៃ​មិន​អាច​កាត់ថ្លៃ​បាន ដូច្នេះ​ឪពុក​ម្តាយ​គ្រប់រូប គួរ​កុំ​មាន​ការធ្វេសប្រហែស នៅពេល​ធ្វើដំណើរ​តាម​ដងផ្លូវ​៕ សុភ័ក្ត្រ​

​ប្រភព​៖ Feedytv

spot_img
×