Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក Elon Musk នាំយក «Mini-sub» ទៅកាន់​រូង Tham Luang បង្ការ​ប្រសិនបើ​មាន​តម្រូវ​ការចាំបាច់ (​វីដេអូ​)

spot_img

​លោក Elon Musk សហគ្រិន​អវកាសយានិក​អាមេរិក បាន​បង្ហោះ​ថា លោក​បាន​ស្ថិតនៅ​ក្នុងប្រទេស​ថៃ នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​នាំយក​នូវ​គំរូ​តូច «mini-sub» មួយ ទៅកាន់​រូង​លិច​ទឹក Tham Luang ទីកន្លែង​ដែល​សមាជិក​ក្រុមបាល់ទាត់​នៅសល់ ៥ នាក់ ដែល​កំពុង​បន្ត​ជាប់គាំង​នៅក្នុង​នោះ ។​

​លោក Musk និយាយថា​៖ «​ទើបតែ​វិលត្រឡប់​ពី​រូង​ទី​៣» ។​

«Mini-sub បាន​ត្រៀម​រួចរាល់​ហើយ ប្រសិនបើ​ត្រូវការ​ចាំបាច់ ។ វា​បង្កើតឡើង​ពី​ផ្នែក​រ៉ុកែត និង​មាន​ឈ្មោះថា Wild Boar បន្ទាប់ពី​ឈ្មោះ​ក្រុមបាល់ទាត់​វ័យក្មេង​រងគ្រោះ​ទាំងនេះ ។ ក្នុង​វា​ក្នុង​ទីនោះ គឺ​ក្នុងករណី​វា​អាចមាន​ប្រយោជន៍​នៅ​ថ្ងៃ​អនាគត​» ។​

​នៅលើ​គណនី Instagram របស់ខ្លួន លោក Musk បាន​បង្ហោះ​ផ្សាយ​វីដេអូ​មួយ អំពី​ស្ថានភាព​របស់​ក្រុម​អ្នក​មុជទឹក​នៅក្នុង​រូងភ្នំ Tham Luang ដែ​លា​មន​ចម្ងាយ​ប្រហែល ២ គីឡូម៉ែត្រ ពី​ច្រកចូល​បណ្តាញ​ដ៏​ស្មុគស្មាញ​របស់​រូង​នេះ និង​ជា​មូលដ្ឋាន​សម្រាប់​អ្នក​សង្គ្រោះ​ថៃ ។​

​មិនមាន​ការចង្អុលបង្ហាញ​អ្វី​បន្ថែមថា ក្រុម​អ្នក​សង្គ្រោះ​ថៃ មាន​ផែនការ​ប្រើប្រាស់​គំរូ​តូច​របស់ Musk នៅ​យប់​ថ្ងៃ​ច័ន្ទ​ទេ ដោយ​ក្រុម​អ្នក​មុជទឹក​ដ៏​កំពូលៗ​បាន​គ្រប់គ្រង​នាំយក​សមាជិក ៨ នាក់ ក្នុងចំណោម​ក្មេងប្រុសៗ​បាល់ទាត់​១២​នាក់ និង​គ្រូបង្វឹក​របស់​ពួកគេ​អាយុ ២៥ ឆ្នាំ​ម្នាក់ ។​

​កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​អ្នក​សង្គ្រោះ​ថៃ ត្រូវបាន​ជួយ​ដោយ​អ្នកជំនាញៗ​មកពី​ជុំវិញ​ពិភពលោក និង​សព​អតីត​អ្នក​មុជទឹក SEAL របស់​កងទ័ពជើងទឹក​ថៃ ដែល​បាន​ពលី​ជីវិត ដោយសារ​ខ្វះ​អុកស៊ីហ្សែន​នៅក្នុង​អំឡុងពេល​ប្រតិបត្តិ​ការសង្គ្រោះ កាលពី​ថ្ងៃ​សុក្រ ៕ ឧ​ត្ត​ម​

រូបភាពនៃទិដ្ឋភាព​សង្គ្រោះក្មេងទាំង១៣នាក់បច្ចុប្បន្ន

លោក Elon Musk ជួបប្រជុំជាមួួយក្រុមអ្នកសង្គ្រោះ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ (Photo: Facebook/Thai Geographers)

​នេះ​ជា​វីដេអូ​របស់លោក Musk ពី​ក្នុង​រូង​៖

spot_img
×