Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្លែក​! ភោជនីយដ្ឋាន​នេះ មាន​លក់​ស្លាបមាន់​ប្រឡាក់​កម្ទេចមាស ឯ​តម្លៃ​វិញ ក៏​មិន​ធម្មតា​ដែរ​ (មានវីដេអូ)

spot_img

​នេះ​ប្រហែលជា​ស្លាបមាន់​ដែល​ប្លែក និង​ឡូយ​ជាង​គេ​បំផុត​ហើយ​ក្នុង​ពិភពលោក ដោយ​វា​មាន​ប្រឡាក់​ជាមួយនឹង​កម្ទេចមាស ក្រោយពេល​ចម្អិន​រួចរាល់​។​

​ភោជនី​ដ្ឋា​ន​ចំនួន ២​នៅ​តំបន់ Manhattan ទីក្រុង​ញូ​វ​ញ៉​ក សហរដ្ឋ​អា​មេ​រិច បាន​ផ្តល់​សេវាកម្ម​ប្លែក និង​ថ្មី​បំផុត ដោយ​មាន​លក់​ស្លាបមាន់​មាស​ប្រឡាក់​ជាមួយនឹង​កម្ទេចមាស​ចំនួន ២៤​កា​រ៉ាត់ ដល់​អតិថិជន​។​

​ដើម្បី​ធ្វើ​មុខម្ហូប​ដ៏​ប្លែក​នេះ ដំបូង​គេ​យក​ស្លាបមាន់​ប្រឡាក់​ជាមួយនឹង​ខ្ទិះ​ដូង ម្ទេស​ក្រៀម និង​ទឹកឃ្មុំ​ចំនួន ២៤​ម៉ោង បន្ទាប់មក​យក​មក​លាប​ជាមួយនឹង​កម្ទេចមាស​ចំនួន ២៤​កា​រ៉ាត់​។​

​ស្លាប់មាន់​នេះ ត្រូវបាន​គេ​ចាត់ទុក​ដា​ជា​ស្លាបមាន់​ដ៏​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ពិភពលោក និង​មាន​ឈ្មោះ​ថា ស្លាប់មាន់​មាស ២៤​កា​រ៉ាត់​។​

​ចំពោះ​តម្លៃ​វិញ​ក៏​មិន​ថោក​ដែរ ដោយ​ស្លាបមាន់ ១០ មានតម្លៃ ៣០​ដុល្លារ និង ៦០​ដុល្លា​សម្រាប់ ២០​ដុំ ឬ ៥០​ស្លាបមាន់ ដោយ​មាន​ផ្តល់​ស្រា​សាំ​ប៉ា​ញ​មួយ​ដប​ផង​នោះ មានតម្លៃ ១​ពាន់​ដុល្លារ​៕ សុភ័ក្ត្រ​

​ប្រភព ៖ feedytv​

spot_img
×