Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលីស​បំបែកសំបុក​គ្រឿងញៀន និង​សិច​ជា​ក្រុម​ប៉ុន្មាន​ខុន​ដូ​នៅ​ម៉ាឡេស៊ី ចាប់ខ្លួន​ទាំង​វ័យ​ជំទង់ៗ​និង​ចាស់​សរុប ៦៨ នាក់

spot_img

​​មនុស្ស​សរុប​ចំនួន ៦៨ នាក់ ត្រូវបាន​ចាប់ខ្លួន នៅក្នុង​ប្រតិបត្តិការ​វាយឆ្មក់​ដាច់ដោយឡែក​គ្នា​២ ទៅលើ​ក្រុម​គ្រឿងញៀន និង​សិច​ជា​ក្រុម នៅក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ កាលពី​សប្តាហ៍​មុន ។​

​មេប៉ូលីស​គូ​ឡា​ឡាំ​ពួ លោក Mazlan Lazim និយាយ​កាលពី​ថ្ងៃ​ច័ន្ទ (៩ កក្កដា​) ថា ប៉ូលីស​បាន​ចាប់ខ្លួន​មនុស្ស ១៥ នាក់ ក្នុងនោះ​បុរស ៩ នាក់ និង​ស្ត្រី​៥​នាក់ ដែលមាន​អាយុ ១៩ ទៅ ៤៤ ឆ្នាំ នៅក្នុង​អំឡុង​ប្រតិបត្តិការ​ឆ្មក់​ចូល​លើកដំបូង កាលពី​ចុង​យប់​ថ្ងៃ​អង្គារ ស្ថិតនៅ​ខុន​ដូ​១​កន្លែង នៅ Jalan Ceylon ។​

​ក្នុងចំណោម​អ្នក​ដែល​ត្រូវបាន​ឃុំខ្លួន គឺ​បុរស​៤​នាក់ ដែលជា​ជនជាតិ​ថៃ និង​ស្ត្រី​២​នាក់​ជា​ជនជាតិ​ឥណ្ឌូនេស៊ី ខណៈដែល​អ្នកផ្សេងៗ​ទៀត គឺជា​ពលរដ្ឋ​ក្នុង​តំបន់​ជា​ជនជាតិ​ម៉ាឡេស៊ី ។​

​លោក Lazim បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​ក្នុងអំឡុង​ឆ្មក់​ចូល ជនសង្ស័យ​ទាំងអស់ កំពុង​កំពុង​ប្រើប្រាស់​គ្រឿងញៀន ហើយ​តាមរយៈ​ការ​ឆែក​ឆរ ប៉ូលីស​បាន​រកឃើញ​ថ្នាំ Erimin 5 ចំនួន ៤​ពាន់​គ្រាប់ និង​ថ្នាំ​អេ​ស្កា​ស៊ី​ស​ចំនួន ១៩ គ្រាប់​» ។​

​ប៉ូលីស​ក៏បាន​ធ្វើការ​ឆ្មក​ចូល​ទីតាំង​ផ្សេងទៀត នៅ​យប់​ថ្ងៃ​សុក្រ នៅ​ខុន​ដូ​១​កន្លែង​ក្នុង Jalan Ampang ចាប់ខ្លួន​មនុស្ស ៥៣ នាក់ មាន​អាយុ​ចន្លោះ​ពី ១៤ ទៅ ២៩ ឆ្នាំ ។​

​ប៉ូលីស​និយាយថា​៖ «​ក្នុងអំឡុងពេល​នៃ​ប្រតិបត្តិការ​ឆ្មក់​ចូល កម្លាំង​យើង​បាន​រកឃើញ​បុរស ៦ នាក់ និង​ស្ត្រី ៣ នាក់ កំពុងស្ថិត​ក្នុង​បន្ទប់​ទី​១ ខណៈ​បុរស ២៣ នាក់ និង​ស្ត្រី ២១ នាក់ កំពុង​នៅក្នុង​បន្ទប់​ទី​២ ដែល​ត្រូវបាន​ជឿថា កំពុងមាន​សកម្មភាព​ផ្លូវភេទ​នឹង​គ្នា​» ។​

​លោក Lazim និយាយថា​៖ «​ក្មេងប្រុស​អាយុ ១៤ ឆ្នាំ ដែល​ត្រូវបាន​ឃុំខ្លួន គឺជា​ជនជាតិ​ឥណ្ឌូនេស៊ី ហើយ​សមត្ថកិច្ច​ក៏បាន​រឹបអូស​ថ្នាំ​អេ​ស្កា​ស៊ី​ផងដែរ ។ បន្ទាប់មក មនុស្ស​ទាំងអស់នេះ​ដែល​ត្រូវបាន​ចាប់ខ្លួន ត្រូវបាន​ធ្វើតេស្ត​ថ្នាំញៀន​» ។​

​លោក​ក៏បាន​បន្ថែមថា មាន​ក្រុម​អង្គការ​ចាត់តាំង​ដើម្បី​ប្រយោជន៍​រួមមួយ បាន​បង្ហោះ​សកម្មភាព​ទាក់ទង​សិច និង​គ្រឿងញៀន​របស់​ក្មេងៗ​វ័យ​ជំទង់ៗ និង​ផ្សព្វផ្សាយ​សកម្មភាព​ទាំងនោះ នៅលើ WeChat ដែលជា​កម្មវិធី​ផ្ញើ​សារ​មួយ ។​

​ពួកគេ​បាន​ប្រើ​វិធី​នេះ ព្រោះថា ក្មេងៗ​វ័យ​ជំទង់​ពុំ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលក្នុង​មជ្ឈមណ្ឌល​កម្សាន្ត ដូច្នេះ ពួកគេ​បាន​ជួល​ខុន​ដូ​មួយ និង​រៀបចំ​កម្មវិធី​បែបនេះ ហើយ​ក្មេង​ជំទង់ៗ​ដែល​ចង់​ចូលរួម នឹងត្រូវ​បានគិត​លុយ​ពី ២៥ ទៅ ៥០ ដុល្លារ ក្នុង​ម្នាក់ៗ ។​

​ជនសង្ស័យ​ទាំងអស់​ត្រូវបាន​បញ្ជូន​ទៅ​ស៊ើបអង្កេត​បន្ថែម ។ ហើយ​ប៉ូលីស​ក៏​នឹងធ្វើ​កំណត់ហេតុ​ពី​ម្ចាស់​ម្ចាស់​ខុន​ដូ​ទាំងនោះ​ផងដែរ ៕ ឧ​ត្ត​ម​

spot_img
×