Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវ​ម្នាក់​ត្រូវ​កូនក្រមុំ​ទះ​១​កំភ្លៀង​ឡើង​ក្តៅស្លឹកត្រចៀក ព្រោះ​ចោទ​យក «​លេស​» ជួយ​ធ្វើ​រឿង​មួយ​នេះ បន្លំ​កេងចំណេញ​… (​វីដេអូ​)

spot_img

​វីដេអូ​មួយ​ដែល​ទទួលបាន​ការចាប់​អារម្មណ៍ និង​ត្រូវបាន​ចែករំលែក​គ្នា​មើល​ព្រោងព្រាត នៅលើ​បណ្តាញ​សង្គម បានបង្ហាញ​ឲ្យ​ឃើញ​កូនក្រមុំ​ឥណ្ឌា​ម្នាក់ បាន​ទះកំភ្លៀង​ភ្ញៀវ​ខាង​ខ្លួនឯង​១​ដៃ​ឡើង​ហ៊ឹង​ស្លឹកត្រចៀក​តែម្តង បន្ទាប់ពី​បុរស​នោះបាន​ព្យាយាម​លើក​នាង ដោយ​គ្មាន​ការយល់ព្រម​ពី​នាង នៅក្នុង​អំឡុងពេល «​បំពាក់​កំរងផ្កា​ឲ្យ​គ្នា​ទៅវិញទៅមក​» របស់​ពួកគេ ។​

​វីដេអូ​នេះ​បានបង្ហាញ​គូ​ស្វាមីភរិយា​ថ្មីថ្មោង​នេះ រៀបចំខ្លួន​រួចជាស្រេច ដើម្បី​ដោះដូរ «​កំរងផ្កា​» ឲ្យ​គ្នា​ម្នាក់​ម្តង ស្ថិត​នៅលើឆាករោងការ និង​នៅពេលនោះ កូនកំលោះ​ត្រូវបាន​មិត្តភក្តិ​របស់គាត់​ជួយ​លើក ខណៈ​ភ្ញៀវ​ដទៃ​ទៀត ចូលរួម​អបអរសាទរ​ និង​នាំគ្នា​​ថតរូបភាព ក្នុង​នោះ​​បុរស​ម្នាក់​ត្រូវ​រង​ការ​ចោទ​ប្រកាន់ ។​

​ខណៈពេល​កូនក្រមុំ​កំពុង​ព្យាយាម​ខិត​ទៅ​កៀក​នឹង​ស្វាមី​របស់​នាង ស្រាប់តែ​បុរស​ម្នាក់​​បាន​ដាក់​​ទូរស័ព្ទចុះ និង​​ស្ទុះ​ចូល​​ទៅ​បាន​ចាប់​លើក​នាង ដើម្បី​ឲ្យ​នាង​បាន​បំពាក់​​កំរងផ្កា​ជូន​កំលោះ​ មានភាព​​​ងាយស្រួល ។​

​ប៉ុន្តែ អ្វីៗ​ពុំបាន​ដូច​ចិត្ត​ប្រាថ្នា ព្រោះថា បន្ទាប់ពី​ដាក់ចុះ​ភ្លាមៗ​នោះ កូនក្រមុំ​ដែល​ពុំ​ពេញ​ចិត្តនឹង​ទង្វើ​នេះ បាន​ទះកំភ្លៀង​បុរស​នោះ​១​ដៃ​យ៉ាង​ពេញទំហឹង​តែម្តង ។​

​កូនក្រមុំ​នោះ បន្ទាប់មក​បាន​ចោទប្រកាន់​បុរស​នោះ​ថា បាន​ប៉ុនប៉ង​ប៉ះ​ខ្លួនប្រាណ​នាង​មិន​សមរម្យ ស្ថិតក្រោមរូបភាព​ ​«​លេស​» ​ជួយ​លើក​នាង​ទៅ​ខិតជិត​នឹង​កូនកំលោះ​របស់​នាង​បែបនេះ ។​

​ស្ថិត​ការណ៍​តានតឹង​បន្ទាប់ ពិតជា​គួរ​ឲ្យ​ហួសចិត្ត​យ៉ាងខ្លាំង ព្រោះថា បុរស​​ដែល​រង​ភាព​អាម៉ាស់នេះ បន្ទាប់​ត្រូវ​១​កំភ្លៀង​ពី​កូនក្រមុំ ស្រាប់តែ​គាត់​ផ្ទុះ​កំហឹង​ដើរទៅ​ទះកំភ្លៀង​ស្ត្រី​ម្នាក់​ដែល​នៅ​ពីមុខ​ខ្លួន ដោយ​ពុំ​ដឹងអី​សោះ ​ដែល​ស្រ្តីនោះ​​ត្រូវបាន​​គេ​ជឿ​ថា​ជា​ប្រពន្ធ​របស់គាត់ ៕ ចន្ទី​

spot_img
×