Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្មេង ២​នាក់​នេះ ជួយ​ឪពុក​ម្តាយ​ពួកគេ លួច​កុំព្យូទ័រ​ពី​ហាង​ (មានវីដេអូ)

spot_img

​ក្មេង ២​នាក់​អាយុ​ចន្លោះ ៥​ឆ្នាំ ទៅ ៧​ឆ្នាំ​ បាន​ជួយ​ឪពុក​ម្តាយ​របស់​ពួកគេ​លួ​យ​កុំព្យូទ័រ​មួយគ្រឿង ពី​ហាង​មួយ ដែល​នេះ​គឺជា​សកម្មភាព​ដ៏​អាក្រក់​បំផុត ដែល​អាច​បំផ្លាញ​អនាគត​របស់​ពួកគេ ទាំង​វ័យ​ក្មេង​។​

​ដូចដែល​យើង​បាន​ឃើញ​ក្នុង​វីដេអូ មាន​សមាជិក​គ្រួសារ​ជា​មនុស្ស​ធំៗ​ចំនួន ៣​នាក់ បាន​មក​ហាង​លក​កុំព្យូទ័រ ហើយ​មនុស្ស​ធំ​ទាំងនោះ​ក៏​បាន​បង្រៀន​កូនៗ​របស់​ពួកគេ​ឲ្យក្លាយ​ទៅ​ជា​​ជនល្មើស​ផង​ដែរ​។​

​បើ​តាម​វីដេអូ ក្មេង​ទាំង​ពីរ​នាក់​នោះ មាន​ភាព​ស្ទាត់ជំនាញ និង​ធ្វើ​ការសហការ​គ្នា​បាន​យ៉ាង​ល្អ ដែល​នេះ​ទំនង​ជា​ពួកគេ​ត្រូវបាន​បង្រៀន​ដោយ​សមាជិក​គ្រួសារ​។ មិនគួរណា មនុស្ស​ធំ បង្រៀន​ក្មេងៗ​​ឲ្យក្លាយ​ទៅ​ជា​ជនល្មើស​ទាំង​វ័យក្មេង​បែបនេះ​សោះ​។

​ការបង្ហាត់​បង្រៀន​ក្មេងៗ​បែបនេះ អាច​បំផ្លាញ​អនាគត​របស់​ពួកគេ​ទាំងស្រុង ព្រមទាំង​ការគិត​​របស់​ពួកគេ​ផងដែរ​៕ សុភ័ក្ត្រ

​ប្រភព​៖ feedytv

spot_img
×