Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បេសកកម្ម«ជម្លៀស»៣ថ្ងៃ ចាប់ផ្តើម​​បន្ត​នាំយក​ទាំង​គ្រូ​និង​សិស្ស​​៥​នាក់​ចុង​ក្រោយ​នៅ​ត្រឹម​​ថ្ងៃ​នេះ​ហើយ

spot_img

​ប្រធាន​បេសកកម្ម​សង្គ្រោះ​និយាយថា កិ​ច​ខិតខំ​ប្រឹងប្រែង​បាន​ចាប់​បន្ត​ជាថ្មី កាល​ព្រឹក​ថ្ងៃ​អង្គា​រ៍ ដើម្បី​ជម្លៀស​ក្មេងៗ​បាល់ទាត់​នៅសល់​ចំនួន ៥ នាក់ ដែល​កំពុង​ជាប់គាំង​នៅ​ខាងក្នុង​រូងភ្នំ Tham Luang ដោយ​ក្នុង​ក្តីសង្ឃឹម​នាំយក​ពួកគេ​ចេញ​ដោយ​សុវត្ថិភាព​ទាំងអស់គ្នា​តែម្តង ក្នុង​រយៈពេល​ច្រើនតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ។​

​លោក Narongsak Osottanakorn បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ប្រតិបត្តិការ​បានចាប់ផ្តើម​នៅវេលា​ម៉ោង ១០ និង​០៨ នាទី ព្រឹក​មិញ​នេះ ដោយមាន​អ្នក​មុជទឹក​កំពូលៗ ១៩ នាក់ ដើម្បី​នាំយក​ក្មេងៗ​បាល់ទាត់ ៤ នាក់ និង​គ្រូបង្វឹក​ម្នាក់​អាយុ ២៥ ឆ្នាំ របស់​ពួកគេ ឈ្មោះ Ekkapon Chantawong ។

​លោក Narongsak និយាយថា ពួកគេ​ទទួលបាន​ការចាប់ផ្តើម​លឿន​ជាង​ថ្ងៃ​សង្គ្រោះ​២​ថ្ងៃ​មុននេះ (​អាទិត្យ និង​ច័ន្ទ​) និង​មាន​ទំនុកចិត្ត​នៅក្នុង​បទពិសោធន៍​ដែល​ទទួលបាន​ផងដែរ ។ ថ្វីបើ​មាន​ភ្លៀង​ធ្លាក់​នៅពេល​យប់​ក៏ដោយ ក៏​កម្រិត​ទឹក​នៅ​ខាងក្នុង​រូង គឺ​ប្រហាក់ប្រហែល​នឹង​ថ្ងៃ​ច័ន្ទ​ផងដែរ ។​

​ការចាកចេញ​ខាងក្រៅ​រូង​ចុងក្រោយ នៅ​ថ្ងៃ​អង្គារ គឺមាន​គ្រូពេទ្យ​ម្នាក់ និង​អ្នក​មុជទឹក​កងទ័ពជើងទឹក ៣ នាក់ ផងដែរ ដែល​បាន​ស្នាក់នៅ​ជាមួយ​ក្រុម​ក្មេង​បាល់ទាត់​ទាំងអស់នោះ នៅ​មាត់ទឹក Noen Nom Sao ទីកន្លែង​ដែល​ពួកគេ​ត្រូវបាន​រកឃើញ​ជាប់គាំង​នៅ​ទីនោះ បន្ទាប់ពី​ទឹកជំនន់​កើនឡើង​យ៉ាង​សាហាវ​ក្នុង​រូង បាន​បិទផ្លូវ​ពួកគេ​ពុំ​អាច​ចេញ​ខាងក្រៅ​វិញ​បាន កាលពី​រសៀល​ថ្ងៃ​សៅរ៍ (២៣ មិថុនា​) ។​

​លោក Narongsak និយាយថា ក្មេងប្រុស​២​នាក់​ដែល​ត្រូវបាន​រំដោះ​ចេញ​កាលពី​ថ្ងៃអាទិត្យ បាន​លេចឡើង​ជាមួយ​ការឆ្លង​មេរោគ​សួត ប៉ុន្តែ ស្ថានភាព​របស់​ពួកគេ​បាន​វិ​វត្ត​ល្អប្រសើរ​ជា​បណ្តើរ​វិញ​ហើយ បន្ទាប់ពី​ត្រូវបាន​ព្យាបាល​ដោយ​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិច ។ លោក​ក៏បាន​បញ្ជាក់​បន្ថែមថា ក្មេងប្រុស​ដែល​ត្រូវបាន​យកចេញ​ដោយ​សុវត្ថិភាព ៨ នាក់ មុននេះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ Rai Prachanukroh ខេត្ត​ឈៀង​រ៉ៃ ហើយ​ពួកគេ​មាន​សុខ​ភាពល្អ ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​ទាំងអស់គ្នា ៕ ឧ​ត្ត​ម​

spot_img
×