Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​សង្កាត់​កា​កាប​ទី​១ និង​កា​កាប​ទី​២ ត្រូវ​ផ្តាច់​ទឹក​ចាប់ពី​ម៉ោង​៨​យប់ ដល់​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃទី​១១​កក្កដា​

spot_img

​​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​កា​កាប​ទី​១ និង​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ នឹង​ត្រូវ​ផ្តាច់​ទឹក​​មិន​អាច​​ប្រើប្រាស់ បាន​ចាប់​ពី​ម៉ោង​៨​យប់ ដល់​ម៉ោង​៤​និង​០០​ទៀប​ភ្លឺ ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៨ ដោយសារ​រដ្ឋាករទឹក​ក្រុងភ្នំពេញ ត្រូវការ​កាត់​បំពង់​មេ​ចេញចូល​អាងតម្កល់​ទឹក​ក្បាលដំរី ដើម្បី​ពង្វាង​គេច​បណ្តាញ​លូ​ប្រអប់​នៅ​ផ្លូវ​លេខ 105K ឬ​ផ្លូវ​តាំង​កសាង​។​

នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង ដែល​បាន​បង្ហាញ​ឲ្យដឹង​ពី​លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១០ កក្កដា ២០១៨​នេះ​។ ក្នុង​សេចក្តីជូនដំណឹង មាន​ន័យ​ដើម​ថា សូម​ជំរាប​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែល​មាន​ទីតាំង​នៅ​ភូមិសាស្ត្រ សង្កាត់​កា​កាប​ទី​១ សង្កាត់​កា​កាប​ទី​២ មេត្តា​ជ្រាប​ថា នៅវេលា​ម៉ោង ៨​យប់ ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៨ ដល់​ម៉ោង ៤​ទៀប​ភ្លឺ រដ្ឋាករទឹក​ក្រុងភ្នំពេញ នឹង​ផ្អាក​ការផ្គត់ផ្គង់​ទឹក នៅ​តំបន់​ខាងជើង ខាងលិច និង​ខាងក្នុង ព្រលានយន្តហោះ ដែល​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន ១០.២៧០​គ្រួសារ​។​

ការផ្អាក​រយៈពេល ៨​ម៉ោង​នេះ ដោយសារ​ត្រូវ​កាត់​បំពង់​មេ ចេញចូល​អាង​តម្កល់​ទឹក​ក្បាលដំរី ដើម្បី​ពង្វាង​គេច បណ្តាញ​លូ​ប្រអប់​នៅ​ផ្លូវ​លេខ 105K ឬ​ផ្លូវ​តាំង​កសាង​។ បណ្តាញ​លូ​ប្រអប់​នេះ ទំហំ ២​ម៉ែត្រ​​គុណ​២​ម៉ែត្រ បាន​ដាក់​ក្នុង​សាច់​ផ្លូវ​រួចរាល់ ត​ភ្ជាប់​ពី​មហាវិថី​សហព័ន្ធរុស្ស៊ី ដល់​ប្រឡាយ​ស្រប​ផ្លូវ​រថភ្លើង​តាំង​កសាង ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​លិច នៅ​មហាវិថី​សហព័ន្ធរុស្ស៊ី​មុខ​ព្រលាន​យន្តហោះ​។​

​ដូច្នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​កា​កាប​ទី​១ សង្កាត់​កា​កាប​ទី​២ មេត្តា​ជ្រាប និង​យោគយល់​អធ្យាស្រ័យ​ដោយ​សេចក្តី​អនុគ្រោះ​៕​ ​ដោយ​៖​កូឡាប​

 

 

spot_img
×