Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំយើ​! ចៅ​ជ្រុល​ពេក ចុង​ក្រោយ​ត្រូវ​វា​ចាប់​បោចសក់​កណ្តាល​ហាង ទាល់តែ​ហៅ​ប៉ូលិស​ជួយ​ (មានវីដេអូ)

spot_img

​ហេតុការណ៍​នេះ​កើតឡើង​នៅ​តាម​ផ្លូវ ក្នុង​ទីក្រុង Qingyuan ខេត្ត Guangdong ខ្សែ​វីដេអូ​ត្រូវបាន​មនុស្ស​ម្នាក់​នៅ​ក្បែរ​នោះ​ថត រួច​ចែករំលែក​លើ Youku បង្ហាញឲ្យឃើញ​ស្ត្រី​ចំណាស់​ម្នាក់​អង្គុយ​ផ្ទាល់​ដី ពេល​ចៅប្រុស​របស់​គាត់​ចាប់​បោចសក់​គាត់​ជាប់ គាត់​ស្រែក​លាន់មាត់​ខ្លាំង​ថា យើង​ជា​យាយ​របស់​ឯង ម្តេច​ក៏​ឯង​ធ្វើបែបនេះ​។​

​ក្មេង​ប្រុស​នោះ​ស្លៀកពាក់​ឯកសណ្ឋាន​សិស្ស នៅតែ​ពុំ​ព្រម​លែងដៃ ហើយ​ស្រែក​សន្ធាប់​ជាប់​មាត់​ថា ចៅ​ចង់​ទិញ​របស់​លេង​! ចៅ​ចង់​ទិញ​របស់​លេង​! ។​

​ក្មេងប្រុស​រូប​នេះ​ពុំ​ព្រម​លែងដៃ ហើយ​ស្ត្រី​ចំណាស់​ប្រឹង​ងើបឈរ តែ​ពុំ​រួច គេ​ក៏​បាន​ស្រែក​ហៅ​ប៉ូលិស​ឲ្យមក​ជួយ ។ ប៉ូលិស​ដល់​ទៅ ៤​នាក់ ក៏​ពុំ​អាច​ផ្តាច់​ក្មេងប្រុស​នេះ​ចេញពី​យាយ​របស់​វា​បានដែរ រហូត​ទាល់តែ​ប៉ូលិស​ម្នាក់​ប្រើល្បិច​ថា ៖ លែង​គាត់​ទៅ​! លែង​គាត់​ទៅ​! ហើយ​មក​នេះ​ទិញ​របស់​លេង​! ក្រោយ​ការ​បញ្ចុះបញ្ចូល​មួយសន្ទុះ​ធំ ទើប​ក្មេងប្រុស​នេះ​ព្រលែង​ដៃ​ចេញ ។ អ្នក​នៅ​ក្បែរ​នោះ​នាំគ្នា​បន្ទោស​ស្ត្រី​ចំណាស់​ថា ៖ ព្រោះតែ​ទំយើ ចៅ​ជ្រុល ទើប​វា​ព្រហើន គ្មាន​ស្គាល់​ចាស់ ទុំ​បែបនេះ ៕ ចន្ទ្រា​

spot_img
×